សៀមរាប៖ លោក ប៊ុន រដ្ឋា ចាងហ្វាង អមដំណើរដោយលោកខេង ខេមរា អគ្គនាយក និងក្រុមការងារស្ទីបយោ នៃសារព័ត៌មានខេមរាដេលីធីវីអនឡាញ បានអញ្ជើញចុះសាកសួរសុខទុក្ខមិត្តរួមការងារ និងនាំយកថវិការដែលជាទឹកចិត្តរបស់ក្រុមការងារ ជួយឧបត្ថម្ភ ១០.៦០០០០ រៀល ជូនលោក ចាន់ ធី ប្រធានសាខាខេត្តឧត្តមមានជ័យ សម្រាប់ទុកប្រើប្រាស់ទិញថ្នាំសង្កូវ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅភូមិកន្រក ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា លោក ចាន់ ធី ជាអ្នកសារព័ត៌មានអាជីព និងប្រើប្រាស់ជីវិតជាមួយនិង វិស័យព័ត៌មានស្ទើរតែមួយជីវិត ជាពិសេសបានបម្រើផលប្រយោជន៍ដល់សង្គមជាតិជាច្រើន ក្នុងការកសាងអភិវឌ្ឍន៍សង្គម រហូតមកដល់ពេលនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ នារាជធានីភ្នំពេញដើម្បីសង្គ្រោះអាយុជីវិត កាលពីដើមសប្តាហ៍មុន ឥលូវត្រូវបានវេជ្ជៈបណ្ឌិតអនុញ្ញាតិឲ្យមកសម្រាកព្យាបាលនៅគេហដ្ឋាន។
ចំណែកសកម្មភាព មិត្តជួយមិត្ត ដែលបានមកពីការពេញចិត្ត និងទឹកចិត្តល្អប្រពៃរបស់បងប្អូនរួមការងារ នៃអង្គភាពខេមរាដេលីធីវីអនឡាញ មាន 1/លោកប៊ុន រដ្ឋា ចាងហ្វាង150000 រៀល 2/ លោកខេង ខេមរា.អគ្គនាយក 150000រៀល 3លោក រៀម ឃី និពន្ឋនាយរង 80000រៀល 4/ លោក សំ ណូនីន ប្រធានបច្ចេកទេស 40000 រៀល 5/ លោក ពុធ រស្មី ជំនួយការ អគ្គនាយក 40000រៀល 6/ លោក លោក ព្រហ្ម វល័ក្ខ បច្ចេកទេស 40000រៀល 7/ លោក សែម ឡុំ អនុប្រធាន សាខាខេត្តព្រះវិហារ80000 រៀល 8/ លោកហៀង លីហាក់ ជំនួយការ អគ្គនាយក. 200000 រៀល 9/ លោកចាប សាវុធ នាយករង 60000 រៀល 10/ លោកយឹម ប៊ុនថន ភ្នំពេញ 40000 រៀល 11/ លោក មាស វីរះ ខេត្តតាកែវ ជួយឧបត្ថម្ភ 50000 រៀល. 12/ ឃិន គន្ធា ប្រធានសាខាខេត្តបន្ទាយ មានជ័យ.50000 រៀល 13/ លោក វង្ស សុខសុនហាក់ ជំនួយការអគ្គនាយក 40000.រៀល 14/ លោក សុខ គឹមសៀន 40000 រៀល សរុបថវិកា 1.060.000 ម៉ឹនរៀល.
លោក ប៊ុន រដ្ឋា ចាងហ្វាង សារព័ត៌មានខេមរាដេលីធីវីអនឡាញ បានថ្លែងអំណរអគុណ លោអគ្គនាយក អគ្គនាយករង ជំនួយការ និងពន្ឋនាយករង ពិធីករ ពិធីការនី ក្រុមបច្ចេកទេស និងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលា និងថវិការ ជួយដល់មិត្តរួមការងារ ដែលកំពុងតែមានទុក្ខលំបាក បើទោះបីជាថវិការមិនច្រើនក្តី តែនេះជាទឹកចិត្តដែលកើតចេញពីមនោសសញ្ចេតនាពិត ក្នុងការជួយមិត្ត ក្នុងគ្រាមានអាសន្ន បានទាន់ពេលវេលា។
និងបានបញ្ជាក់ថា អង្គភាពខេមរាដេលី គឺជាអង្គភាពមួយ ដែលប្រមូលផ្តុំអ្នកសារព័ត៌មានអាជីព សុទ្ធសឹងតែអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលមានអង្គភាពល្បីៗ មកចូលរួមដើម្បីអង្គភាពខេមរាដេលីទទួលបានភាពរីកចម្រើន និងប្រកាន់គោលជំហរ ការងារមនុស្សធម៌ ជួយដល់សមាជិកក្រុមការងារ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជាច្រើនមកហើយ ។ដោយ ខេមរាដេលី




































