ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ ​ចែក​អំណោយ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ជួប​ការលំបាក ខេត្ត​កែប​

0

​ ​ ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤ ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ស្ត្រី​មេម៉ាយ​ក្រីក្រ​ជួប​ការលំបាក ចំនួន ២៥០ គ្រួសារ​ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កិច្ចការនារី នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ចំការ​ដូង ស្ថិតក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។​ ​ ​លោកស្រី អ៊ុ​ល ភិ​រុណ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​ស្ត្រី​នៅក្នុង​ខេត្ត​កែប ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ចំនួន ៨.៥៧៥ គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស ៣៨.៧១៣ នាក់ គឺមាន ស្ត្រី​ចំនួន ២០.១៩៣ នាក់ ។PDVD_045

​ស្ត្រី​មេម៉ាយ​ក្រីក្រ​ជួប​ការលំបាក​មាន​ចំនួន ១.៤៣៧ គ្រួសារ ក្នុងនោះ​ក្រីក្រ​កម្រិត​១ មាន​ចំនួន ៤៦៦ គ្រួសារ កម្រិត​២ មាន ៩៧១ គ្រួសារ ។ ស្ត្រី​មេម៉ាយ​ក្រីក្រ​ទាំងអស់នេះ សុទ្ធតែ​ត្រូវការ​នូវ​ការជួយឧបត្ថម្ភ​គាំទ្រ និង ផ្តល់​សេវា​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្តារ​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ ឲ្យ​មាន​ភាពនឹងនរ​ឡើងវិញ ។ ​ ​ឯកឧត្តម កែន ស​ត្ថា បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ នៃ​មន្ទីរ​កិច្ចការនារី​ទាំងអស់ ក្នុងការ​បំពេញ​តួនាទី​ជា​អ្នកផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធិភាព និង តម្លាភាព ជួយ​ដល់​មុខសញ្ញា​រងគ្រោះ និង ងាយ​រងគ្រោះ ដើម្បី​ធានា​ឲ្យ​ស្ត្រី ទទួលបាន​នូវ​ការលើក​កំពស់​ស្ថានភាព​រស់នៅក្នុង​សង្គម ទាំង​ការពង្រឹង​សិទ្ធិ​របស់​ស្ត្រី ការថែទាំ​សុខភាព ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការផ្តល់​ឱកាស​ការងា​រ ការទទួលបាន​ប្រាក់ចំណូល និង កិច្ចការពារ​ខាង​ផ្លូវច្បាប់​ដោយ​ស្មើភាព ។

ឯកឧត្តម ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទ​ក្ខ ប្រកបដោយ​ក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ពិសេស ស្ត្រី​មេម៉ាយ​ក្រីក្រ​ជួប​ការលំបាក​ខ្វះខាត ។ ឯកឧត្តម ក៏បាន​លើកឡើង​ពី​ប្រវត្តិសាស្ត្រ និង តថភាព​នៃ​សង្គម​ពី​អតីតកាល ដែល​ប្រទេស​កម្ពុជា​យើង​មាន​សង្គ្រាម​អូសបន្លាយ​អស់​ជាច្រើន​ទសវត្ស ហើយ​បន្សល់ទុក​នូវ​បញ្ហា​ជាច្រើន ដូចជា ការមិន​បានទទួល​ឱកាស​ក្នុងការ​សិក្សា និង ការងារ គួបផ្សំ​នឹង សកលភាវូបនីយកម្ម និង គ្រោះធម្មជាតិ នាពេល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ប្រជាជន​ត្រូវ​ប្រឈម​នឹង​ភាពក្រីក្រ អំពើ​ហឹ​ង្សា ដែល​បណ្តាលមកពី​កង្វះ​សីលធម៌ សុជីវធម៌ គុណធម៌ ចំណេះដឹង រវាង​មនុស្ស​នៅក្នុង​សង្គម និង គ្រួសារ ព្រមទាំង​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺអេដស៍ ។ ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ រៀបចំ​គោលនយោបាយ បង្កើត​យន្តការ និង ដាក់ចេញ​វិធានការ​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​សិទ្ធិ និង ឧ​ត្ត​ម​ប្រយោជន៍ របស់ ស្ត្រី កុមារ និង យុវវ័យ ។

ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​បងប្អូន ស្ត្រី​ទាំងអស់ ខិតខំ​បង្កបង្កើនផល អប់រំ ថែទាំ កូន ចៅ ឲ្យ​បាន​រៀនសូត្រ​ចេះដឹង​គ្រប់ៗ​គ្នា ដើម្បី​អនាគត​ក្លាយជា​ពលរដ្ឋ​ល្អ មាន​ប្រយោជន៍​ដល់​សង្គមជាតិ ស្របតាម​ការយកចិត្ត​ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នាពេល​បច្ចុប្បន្ន ។​ ​ ​ក្នុងឱកាស​នោះ ឯកឧត្តម បាន​ចែកជូន​នូវ​អំណោយ​របស់​រាជរដ្ឋាភិបាល​ផ្តល់​តាមរយះ​មន្ទីរ​កិច្ចការនារី​ដល់​ស្ត្រី​មេម៉ាយ​ក្រីក្រ ទាំង ២៥០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២០ kgs​ត្រីខ ១០ កំប៉ុង ភួយ​សំឡី ០១ និង ថវិកា ១០.០០០ ៛ ។​

​ ​បន្ទាប់មក ឯកឧត្តម ក៏បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​ជួសជុល​កែលម្អ​ផ្លូវ​ក្នុង​ក្រុង ០១ ខ្សែ ប្រវែង​ជាង ០១ គីឡូម៉ែត្រ ដែល​គ្រោង​នឹង​ចាក់​កៅស៊ូ​ឲ្យ​រួចរាល់​នៅ​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៤ នេះ និង ពិនិត្យ​ការដ្ឋាន ចាក់​ខ្សាច់​បន្ថែម នៅលើ​ឆ្នេរ​លេង​ទឹក​ត្រង់ចំណុច​ស្រី​ស ព្រមទាំង ពិនិត្យ​ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៣៣ អា ប្រប​មាត់សមុទ្រ ត្រង់ចំណុច​ផ្សារ​ក្តាម ដែល​កំពុងដំណើរការ​ស្ថាបនា​ដោយ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត ។​ដោយផន សុខជាំតិPDVD_044