​លោក​អភិបាលខេត្ត​និង​លោកជំទាវ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​១​តាម​ប្រពៃណី​នៅ​វត្ត​អារញ្ញកា​មរាម​

0

​ ​កំពង់ឆ្នាំង​៖​នៅក្នុង​រដូវ​កាន់បិណ្ឌ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​បិណ្ឌ​ទី​១ ត្រូវ​និង​នៅ​ព្រឹក​ថៃ្ង​ទី​៩​ខែកញ្ញា​ ​ឆ្នាំ​២០១៤ ​លោក ឈួ​រ​ ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​និង​លោកជំទាវ និង​ដោយមាន​ការចូលរួម​ពី​លោកជំទាវ ដោក សុទ្ធា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​លោក​អភិបាលរង​ខេត្ត​ ​លោក​លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​គ្រប់​អង្គភាព​ជុំវិញ​ខេត្តកំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​១​នៅ​វត្ត​អារញ្ញការាម ដើម្បី​ប្រគេន​ចង្ហាន់​និង​ទ័យ​វត្ថុ​ដល់​ព្រះសង្ឃ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​មាតាបិតា និង​បុព្វការី​ជន​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅតាម​ប្រពៃណី ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង​ ​សង្កាត់​កំពង់ឆ្នាំង​ ​ក្រុង​កំពង់ឆ្នាំង​ ​ខេត្តកំពង់ឆ្នាំង​។​DSC02147 ​ ​

គណៈកម្មការ​វត្ត​អារញ្ញការាម​បានអោយដឹងថា​៖​បុណ្យ​បិណ្ឌ​ភ្ជុំ​ជា​បុណ្យ​ដ៏​ធំ​មួយ​របស់​ដូនតា​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា ហើយ​ដែលជា​ប្រពៃណី​តាំងពី​បុរាណកាល​មក តម្រូវ​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅតាម​វត្ដ​អារាម​នានា​ទាំងអស់​រយៈពេល​១៥​ថ្ងៃ​និង​១៥​យប់ គឺ​ចាប់​ពីថ្ងៃ​១​រោច​ខែភទ្របទ ដល់​ថ្ងៃ​១៤​រោច ខែភទ្របទ​គេ​ហៅថា «​ថ្ងៃ​កាន់បិណ្ឌ​ឬ​ដាក់​បិណ្ឌ​» ឯ ថ្ងៃ​១៥​រោច​ខែភទ្របទ គឺ​មានតែ​រយៈពេល​១​ថ្ងៃនេះ​គេ​ហៅថា​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ដែលជា​ថ្ងៃ​ធ្វើបុណ្យ​រួមគ្នា​គ្រប់​ក្រុម​វេន​ទាំងអស់​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​ត្រូវបាន​អញ្ជើញ​មកជួបជុំ​គ្នា​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ទាំង​ចង្ហាន់​ពេលព្រឹក​និង​ទាំង​ចង្ហាន់​ពេល​ថ្ងៃត្រង់​ខ្លះ​។​

ជាពិសេស​គោលបំណង​នៃ​បុណ្យ​នេះ​គឺ​គេ​ហៅថា​បុណ្យ​កតញ្ញុតាធម៌​ដែល​ផុសចេញ ពី​សន្ដាន​ចិ​ត្ដនៃ​ពុទ្ធបរិស័ទ​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​តែម្ដង​ដើម្បី​ឧទ្ទិស​កុសល​ដល់​ឪពុកម្តាយ និង​ញាតិ​ទាំង​៧​សន្តាន​ដែល​បាន​ស្លាប់​ទៅអោយ​រួចពីទុក្ខ​ទោស​ឬ​កម្ម​ពារ​វេរា​ជាំ​អំពើ​បាន​ទាំងឡាយ​។​ ​ ​លោក ឈួ​រ​ ​ច័ន្ទ​ឌឿ​ន បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនា​ទាំងបី​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សម្តេច​តែង​គិតពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​និង​ ​ព្រះសង្ឃ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​DSC02151

លោក​ក៏បាន​បន្តទៀតថា​៖​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​សែន​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ការរីកចំរើន​ទាំងអស់នេះ​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​ស្ថេរភាព​និង​សន្តិភាព​ផងដែរ អ្វីៗ​ដែល​យើង​មាននៅ​ថៃ្ង​នេះ​គឹ​អាស្រ័យ​ដោយ​យើង​មាន​ថៃ្ង​ជ័យ​ជំ​នៈ​៧​មករា ឆ្នាំ​១៩៧៩ ដែលជា​កំណើត​ទី​២​របស់​យើងទាំងអស់គ្នា​។​ ​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា​៖​ទម្លាប់​ទំនៀម​ជា​ប្រពៃណី​នៃ​ការ​កាន់បិណ្ឌ​តាម​វត្ត​អារាម នានា នៅក្នុង​បាវចនា​ជាតិ​បានបញ្ជាក់​ច្បាស់​(​ជាតិ សាសនា ព្រះមហាក្សត្រ ) គឺជា ពាក្យ​នៃ​ការគ្រប់គ្រង​របស់​ប្រទេសជាតិ ជាពិសេស​ការគ្រប់គ្រង​រដ្ឋ​ ​ដែល​ក្នុង​រដ្ឋធម្មនុញ្ញ​ចែងថា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ​។​ ​លោក​ក៏បាន​សំណូមពរ​ផងដែរ​សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​រដ្ឋ​ធម្ម​ន​ញ្ញ ដែលជា​ច្បាប់កំពូល​និង​អនុវត្តតាម​គោលនយោបាយ​យុទ្ធ​ចតុកោណ​តំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ដែល​បានកើត​ចេញពី​ឆន្ទៈ​រាស្ត្រ​ពិតប្រាកដ​មាន​ប្រជាជន​ភាគច្រើន​បាន​គាំទ្រ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​របស់​ជាតិ​អោយមាន​ការរីកចំរើន​តទៅ​អនាគត​។​ ​DSC02161

​នៅក្នុងពេល​ចូលរួម​កាន់បិណ្ឌ​១​នេះដែរ លោក​អភិ​លា​ល​ខេត្ត និង​លោកជំទាវ បាន​ប្រគេន​ថវិកា​សរុប​ចំនួន​៤.០៤០.០០០​រៀល​សំរាប់​កសាង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ខេត្តកំពង់ឆ្នាំង ប្រគេន​សាដក​និង​បច្ច័យ​ដល់​ព្រះសង្ឃ​៤១​អង្គ សរុប​បច្ច័យ​ចំនួន​២.០៥០.០០០​រៀល​ ​ជូន​ថវិកា​ដល់​យាយជី​តាជី​ចំនួន​៥០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល និង​បាន​រាប់​បាត​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​បងប្អូន​សាច់ញ្ញាតិ​ទាំង​៧​សន្តាន​ ​បុព្វបុរស​យុទ្ធជន​យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​និង​ប្រជាជន និង​ឧទ្ទិស​កុសល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប៉ុលពត​ផងដែរ​៕ ដោយផន សុខជាំតិ​ ​ ​DSC02190