​ចាប់​ឆ្កែ​ធ្វើ​ស៊ី ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច ចងក​សម្លាប់ខ្លួន​

0

កណ្តាល ៖ យុវជន​ចិត្ត​ភ្លើង​ខឹង​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ចាប់​ឆ្កែ​យក​ធ្វើ​ស៊ី រត់​ចងក​សម្លាប់ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ ជនរងគ្រោះ​ឈ្មោះ ជុំ ពន្លក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ខ្សែ​នីឡុង​ចងក ទៅនឹង​ដើម​គគីរ​ខាងក្រោយ​ផ្ទះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ក្រុមគ្រួសារ​ចុះទៅ​បត់​ជើងដៃ ប្រទះឃើញ​ក៏មាន​ការភ្ញាក់ផ្អើល​ឡើង​តែម្តង ។ 3

ទង្វើ​បុរស​រូបនេះ​ធ្វើបែបនេះ​ធ្វើ​ឲ្យ​ម្តាយបង្កើត​មាន​វិ​ប្ប​សារី ដោយ​នឹកស្មាន​មិន​ដល់​គ្រាន់តែ​រឿង​ស្តីបន្ទោស​បន្តិចបន្តួច គិត​ខ្លី​ចងក​សម្លាប់ខ្លួន ។​ ម្តាយ​ជនរងគ្រោះ​ឈ្មោះ ជុំ ចេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ បាន​រៀបរាប់ថា នៅមុន​ថ្ងៃកើតហេតុ​កូនប្រុស​របស់គាត់​បាន​ចាប់​សត្វ​ឆ្កែ​យកទៅ​ធ្វើ​ស៊ី​ជាមួយ​មិត្តភក្តិ​របស់គេ ក្នុងពេលនោះ​គាត់​ជា​ម្តាយ​បាន​ស្តីបន្ទោស​ស្រាប់តែ​កូន​របស់គាត់​អត់​ចូល​ផ្ទះ​រយះពេល​២-៣​ថ្ងៃ​ដោយ​នឹកស្មានថា​កូន​របស់គាត់​នៅ​ដើរលេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់គេ ក្នុងភូមិ ។

ស្រាប់តែ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា នេះ​ក៏​ប្រទះឃើញ​កូន​គាត់​ចងក​សម្លាបខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​មិនដឹង​ពី​ពេលណា​នោះទេ​។​ សាក្សី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា យុវជន​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​នៅក្នុង​ភូមិ ។ មានន័យថា​ជនរងគ្រោះ​រូបនេះ​ចងក​សម្លាប់ខ្លួន​នៅពេល​យប់​ម៉ិ​ញ​នេះឯង ។ ទាក់ទិន​នៃ​ការស្លាប់​នេះ​សមត្ថកិច្ច​ជំនាញ​ប​ចេ្ច​ក​ទេស​កោសល្យវិច័យ​ស្រុក​កៀន​ស្វាយបាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សព បញ្ជាក់ថា​យុវជន​រូបនេះ​គឺ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន ។​ ក្រោយពី​បាន​ពិនិត្យ​សព​រួច​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​ខ្មែរ ៕ ដោយផន សុខជាតិ​2