រថយន្ត​កាមរី​បុក​តា​អាយុ​៨៣​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ផ្លាមៗ

0

កណ្តាល ៖ រថយន្ត​កាមរី​ពណ៌​ស្ក ពាក់​ស្លាក​លេខ ឆ​4216 ភព​2 បើក​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើតមក​លិច​បាន​បុក​លោកតា​វ័យ​៨៣​ឆ្នាំ​ម្នាក់​ដើរ​ឆ្លងថ្នល់​ជាតិ​លេខ​១​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ ។ នៅក្នុង​ហេតុការណ៍​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​នោះ​ចេញមក​អន្តរាគមន៍​ឃាត់​រថយន្ត និង​តៃកុង​ឡាន​បាន​ភ្លាមៗ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ចរាចរជើងគោក ។​ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៨ និង​៣៦​នាទី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។1

​ ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ស្រី មេ​ង ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខ​ណះ​ពេលដែល​គាត់​ដើរ​ឆ្លង​ថ្នល់ជាតិ​ស្រាប់តែ​រថយន្ត​បង្ក​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​រំពេច នៅនឹងកន្លែង ។ ចំណែក​តែ​កុង​ឡាន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ រិ​ន សា​វ៉េ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បើកបរ​រថយន្ត​ចេញពី​ព្រុំដែន​បាវិត​ខេត្តស្វាយរៀង ឆ្ពោះ​មកកាន់​ទីក្រុង​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​លោកតា​វ័យ​៨៣​ឆ្នាំ​ស្លាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ។​

លោក ព្រុំ សំណាង អ​ធី​ការរង​ទទួល​ផ្នែក​ចរាចរ​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា តៃកុង​ឡាន​បង្កហេតុ កម្លាំង​ជំនាញ​ចរាចរ​កំពុង​ក​សាង​សំណុំរឿង​ដើម្បី​បន្ត​បញ្ចូនទៅ​តុលាការ​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់​ចរាចរជើងគោក​ថ្មី ៕ ផន សុខជាតិ