កំពង់ឆ្នាំង៖សំណុំរឿងអ្នកកាសែតក្នុងខេត្តកំពង់ឆ្នាំង៨នាក់ ២នាក់គេមិនស្គាល់ឈ្មោះត្រូវបានគេចោទថាបានកំហែងយកប្រាក់ពីអ្នកបររទេះក្របី២គ្រឿងដឹកឈើក្រញូងកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆការ ឆ្នាំ២០១០ ចំនួន៦០០ដុល្លានៅស្រុកទឹកផុស ត្រូវបានតុលាការខេត្តលើកយកមកបើកសវនាការជំនុំជំរះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ។លទ្ធផលចុងក្រោយនៃសវនាការគឺរកមិនឃើញពិរុទ្ធភាពអ្នកកាសែតមិនឃើញ លោកមេធាវី២នាក់របស់អ្នកកាសែតជាជនជាប់ចោទទាំង៦នាក់បានច្រានចោលចម្លើយមិនច្បាស់លាស់របស់សាក្សីដាក់បន្ទុករបស់តំណាងអយ្យការជាដើមបណ្តឹង និងបានស្នើសុំអោយចៅក្រមជំនុំរះលើកលែងការចោទប្រកាន់ ពីបទកំហែងយកប្រាក់លើអ្នកកាសែតទាំង៦នាក់ និងសុំលប់ចោលដីកាតាមចាប់ខ្លួនអ្នកកាសែត
២នាក់ទៀតនោះ។ ចំណែកសាលក្រមសវនាការនិងត្រូវប្រកាសនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤។ នៅក្នុងអង្គសវនាការសំណុំរឿងខាងលើរួមមាន លោក សុទ្ធ សំអោក ជាចៅក្រមជុំនំជំរះ លោកសេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ និងកញ្ញា ឯម ស្រីធា ជាក្រឡាបញ្ជីសវនាការ។វត្តមានអ្នកកាសែតជាជនជាប់ចោទមានតែម្នាក់គឺ១.លោក ចាន់ធី កាសែតដើមអំពិល ចំណែកអ្នកកាសែតទាំង៥អ្នកអវត្ត មានគឺ៖១.ឈ្មោះ យង់ សុខា ២.ឈ្មោះ កែវ ហ៊ួរ ៣.ពិន ពីន ៤.ឈ្មោះ ជា ខេន ( ស្លាប់
កាលពីថ្ងៃទី០៧ ខែកញ្ញាដោយជម្ងឺ ) និង៥.ឈ្មោះ មាស សុខា នៅក្នុងសវនាការនេះ ក៏មានមេធាវី២នាក់របស់ជនជាប់ចោទចូលរួមផងដែរ។ ចំណែកសាក្សីចំនួន៣នាក់របស់ដើមបណ្តឹងមកចូលរួមឆ្លើយដាក់បន្ទុក ១ឈ្មោះ ទិត ស្រឿ ជាម្ចាស់ឈើ ២ឈ្មោះ ជា រ៉ុន និង៣ឈ្មោះ អោ ម៉ៅ ។ នៅក្នុងអង្គហេតុកំហែងយកប្រាក់ តំណាងអយ្យការបានប្តឹងចោទប្រកាន់អ្នកកាសែតចំនួន៨នាក់ក្នុងនោះគឺមានឈ្មោះអ្នកកាសែតទាំង៥នាក់ខាងលើ ដោយឡែកអ្នកកាសែត២នាក់ទៀតមិនស្គាល់ឈ្មោះឡើយ និងមានសាក្សី៣នាក់ខាងលើអ្នកដាក់បន្ទុក។ ក្រោយពីការសាកសួរដេញដោលនិងស្តាប់ការឆ្លើយបំភ្លឺរបស់ជនជាប់ចោទ 
និងសាក្សីដាក់បន្ទុកទាំង៣នាក់តាមនិតិវិធីនៃអង្គសវនាការដែលមានសមាសភាពចូលរួមរួចមក លោកមេធាវីទាំង២ការពារជនជាប់បានលើកឡើងថា៖សាក្សីដាក់បន្ទុកទាំង៣នាក់បានឆ្លើយក្នុងអង្គហេតុខុសកាលបរិច្ឆេត មានម៉ោងពេល ថ្ងៃខែ និងម៉ោងពេលកំហែងយកប្រាក់ ខុសជាមួយអង្គហេតុរបស់ជនជាប់ចោទ និងបានឆ្លើយថា អ្នកកំហែងយកប្រាក់នោះសាក្សីទាំង៣នាក់មិនស្គាល់មុខគេច្បាស់ទេព្រោះយប់ងងឹតនិងភ្លៀងទៀតនៅយប់កើតហេតុ ចំណែកលោក ចាន់ ធី ជាជនជាប់ចោទនៅក្នុងសវនាករពេលនេះ សាក្សីទាំង៣នាក់មិនស្គាល់ទេ។ចំណែក លោក ចាន់ ធី អ្នកកាសែតដើមអំពិលបានបដិសេធន៍ថា ក្រុមអ្នកកាសែតទាំង៦នាក់របស់លោក មិនបានកំហែងយកប្រាក់ពីអ្នកបររទេះក្របីទាំង២នាក់ដូចការចោទប្រកាន់នោះទេ
បើបានយកប្រាក់ពីពួកគេមែននោះ ពួកលោករឿងអីលោកយកព័ត៌មានដឹកឈើក្រញូងខុសច្បាប់នេះមកមកចែកកាសែតផ្សេងៗចេញផ្សាយនោះឡើយ។ លោកមេធាវីការពារអ្នកកាសែតជាជនជាប់ចោទបានសំណូមពរលោកចៅក្រម ជុំនំជំរះថា វិមតិសង្ស័យត្រូវបានជាប្រយោជន៍ចំពោះជនជាប់ចោទ ហេតុនេះលោកស្នើសុំដល់លោកចៅក្រម លើកលែងការចោទប្រ កាន់ដល់កូនក្តីរបស់លោក និងស្នើសុំអោយលុបដីកាចាប់ខ្លួនអ្នកកាសែត២នាក់ទៀតក្នុងសំណុំរឿងនេះ។ ដោយឡែកលោក
សេង ម៉េងស្រ៊ុន តំណាងអយ្យការ សំណូមពរលោកចៅក្រមជំនុំជំរះធ្វើការពិចារណា ក្នុងការសំរេចក្តីរឿងនេះ។នៅចុងបញ្ចប់នៃសវនាការ លោក សុទ្ធ សំអោក ចៅក្រមជំនុំជំរះបានប្រកាសថាសំណុំរឿងនេះលោកនឹងធ្វើការពិចារណា នឹងត្រូវធ្វើការប្រកាស់សាលក្រមជាសាធារណៈនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ៕ Bun rithy




































