ខេត្តសៀមរាប ប្រជាពលរដ្ឋ អស់សំណើចនិងអណត្តិលោកតេង ចាន់ណា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីឡើងកាន់អំណាចមិនបានមួយដង្ហើមចង្រិត ស្រាប់តែបទល្មើសល្បែងស៊ីសង ពេញក្រុងសៀមរាបតែម្តង។
ជាក់ស្តែងបនល្បែងស៊ីសង.ដែលលោក តេង ចាន់ណា ស្នងការខេត្តទុកធ្វើជា សម្បត្តិបេតិកភណ្ឌបង្ហាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ត្រូវបានគេស្គាល់ថាជាមេល្បែង ស៊ីសងខ្សែធំ ឈ្មោះ ហាន បានកំពុងតែរួមគំនិតឃុបឃិតគ្នាជា មួយ.លោកអធិការនគរបាលក្រុងសៀមរាប បង្កើតឲ្យមានបនល្បែងស៊ីសង ស្ថិតនៅសង្កាត់ស្រង៉ែ.ក្រុងសៀមរាប.ខេត្តសៀមរាប យ៉ាងរំភើយដោយមិនខ្វល់និងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពឡើយ។
យោងតាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា បនល្បែងស៊ីសង បៀអាប៉ោង ក្នុង សង្កាត់ស្រង៉ែ ទើបតែលេងបានជិតមួយខែ បន្ទាប់ពី ល្បែងស៊ីសងនៅសង្កាត់ជ្រាវ ត្រូវបានសមត្ថកិច្ចហាមឃាត់មិនឲ្យដំណើរការ ក៏ស្រាប់កើតបនល្បែងថ្មី ដែលលោកស្នងការ.និងលោកអធិការក្រុងមិនហ៊ានបង្រ្កាប ដែលត្រូវបានគេសង្ស័យថា ប្រហែលជាខ្សែធំហើយមើលទៅ។
ប្រជាពលរដ្ឋ រងចាំមើលថាតើបនល្បែងស៊ីសង នេះលោក ទៀសីហាអភិបាល ខេត្តសៀមរាប មានវិធានការលុបបំបាត់ចោលដែរឬទេ ក៏ទុកឲ្យបនល្បែងស៊ីសងទាំងនេះ កើតជារោគសញ្ញាអន្តរាយសម្រាប់ខេត្តសៀមរាប និងសូមពរឲ្យលោកអភិបាលខេត្តសៀមរាប មេត្តាជួយរក្សាភាពស្ងប់ស្ងាត់ បញ្ជៀសបញ្ហាចោរលួច ចោរប្លន់ដែលកើតពីបនល្បែងនេះផង៕
ដោយ នាគរាជ