ខេត្តសៀមរាប: ប្រជាពលរដ្ឋ មានចម្ងល់ថា ខេត្តសៀមរាបបន្ទាប់ពីបញ្ហាជំងឺកូវិដ19បានស្រាកស្រាន លោកទៀ សីហា ជាអភិបាលខេត្តបានដឹកនាំកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងខេត្តបានរីកចម្រើនល្អគួរអោយកោត សរសើរ មិនតែប៉ុណ្ណោះបនល្បែងស៊ីសងក៏រីកដុះដាលផងដែរ។
បច្ចុប្បន្នគេសង្កេតឃើញថា ដំណាក់កាលដើមឆ្នាំ2022 នេះមក ខេត្តសៀមរាប កំពុងតែមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចាប់ផ្តើមលំហូរចូលមកទស្សនាកំសាន្ត ទាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងរមណីយដ្ឋានកែច្នៃ តែអ្វីដែលគួរអោយចាប់អារម្មណ៍ គឺខេត្តសៀមរាប មានល្បែងស៊ីសង ដែលបើកយ៉ាងចំហរ ចាំទទួលភ្ញៀវផងទេសចរណ៍ ដែលចូលចិត្តញៀនល្បែងផងដែរ។
ប្រជាពលរដ្ឋ សំណូមពរលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងលោកទៀ សីហា និងលោកតេង ចាន់ណា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើយ៉ាងណាមេត្តាជួយ លុបបំបាត់ល្បែងសុំីសង ដែលនៅក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់សៃវៀនមាន់ជល់ ឈ្មោះលោកហាន ដែលបានបើក បនល្បែងស៊ីសងបៀអាប៉ោងជលមាន់ ដើមផាន់រាប់សិបម៉ឺនដុល្លា ធ្វើឲ្យបង្វក់បង្វិលក្រុមអ្នកញៀន ល្បែងស៊ីសង ចាញ់លក់ដីលក់ធ្លី ក៏កើតអំពើហឹង្សាដោយសារតែល្បែងនេះ ដែលបានកើតឡើង ក្នុងអាណត្តិលោកស្នងការនេះឯងទាន។
មេល្បែងស៊ីសងខ្សែធំ ឈ្មោះ ហាន កំពុងតែអំនួតអួតច្រង៉ាងថា ខេត្តសៀមរាប គ្មាននណាអាច បង្រ្កាបបនល្បែងរបស់លោកបានទេ ដោយសារគាត់បានរត់ការ តាំងពីក្រោមដល់លើគ្មានចន្លោះឡើង ហើយក៏មិនខ្វល់និងការចូលរួមអនុវត្គោលនយោបាយភូមិឃុំមានសុវត្តិភាពឡើយ ធ្វើម៉េចឲ្យតែរកចំណូលបានពីល្បែងស៊ីសងនេះ។
ប្រជាពលរដ្ឋ រងចាំមើលថាតើបនល្បែងស៊ីសង នេះលោក ទៀសីហាអភិបាល ខេត្តសៀមរាប មានវិធានការលុបបំបាត់ចោលដែរឬទេ ក៏ទុកឲ្យបនល្បែងស៊ីសងទាំងនេះ កើតជារោគសញ្ញាអន្តរាយសម្រាប់ខេត្តសៀមរាប និងសូមពរឲ្យលោកអភិបាលខេត្តសៀមរាប មេត្តាជួយរក្សាភាពស្ងប់ស្ងាត់ បញ្ជៀសបញ្ហាចោរលួច ចោរប្លន់ដែលកើតពីបនល្បែងនេះផង៕
ដោយ នាគរាជ





































