ប្រជុំ​បង្កើត​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​គាំទ្រ​និង​អនុវត្តន៍​កម្មវិធី​នយោបាយ ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៅ​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំងៈ​ ​យោងតាម​សេចក្តីសំរេច​លេខ​១៨​សសរ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៤ របស់​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ឯក​ឧ​ត្ត​ម្ភ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បានធ្វើ​ការប្រជុំ​ប្រកាស​ការបង្កើត​ក្រុម​លេខាធិការ និង​ក្រុម​ការ ងារ ចុះ​មូលដ្ឋាន​នៅ​ស្រុក ក្រុង​ទាំង​៨ ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ត្រួតពិនិត្យ​និង គាំទ្រ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផែន​ការណ៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ របស់​រាជ​រដ្ឋា ភិ​បាល អណ​ត្តិ​ទី​៥​។​ ​ ​

ឯកឧត្តម អ៊ុក រ៉ាប៊ុន បាន​ថ្លែងថា​៖​ដើម្បី​ធានា​អោយ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ងាយស្រួល​ក្នុង​ការធ្វើសកម្មភាព​ទ​ទួលបាន​លទ្ធផល​ល្អប្រសើរ រដ្ឋាភិបាល​បានកំណត់​អំពី​តួនាទី​ភារកិច្ច និង​របប​ធ្វើ​ការងារ​ដែលមាន​ខ្លឹមសារ​មួយចំនួន​ដូចជា​៖ តួនាទី​ភារកិច្ច​,​ក្រុមការងារ​មាន​តួនាទី​លើក​កំពស់​កិច្ចសហការ​សំរប សំរួល​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

ក្រុមការងារ​ពុំមាន​តួនាទី​ឬ​សិទ្ធ​សំរេច​កិច្ចការ​ជំនួស​ក្រសួង​ឬ​ស្ថាប័ន​នានា​ឡើយ​។​ត្រូវ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង ប្រជាពលរដ្ឋ​តាមរយៈ​ការផ្សព្វផ្សាយ​នូវ​កម្មវិធី​នយោបាយ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​កម្មវិធី​គោលនយោបាយ​គ្រប់​វិស័យ ក៍​ដូចជា​សភាពការណ៍​រួម​របស់​ប្រទេសជាតិ​ដោយ​ផ្សាភ្ជាប់​ជាមួយ​សភាពការណ៍​ជាក់ស្តែង​នៅ​មូលដ្ឋាន​។ សហការ​ជំរុញ​លើក​កំពស់​គណនេយ្យភាព​រប​ស់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវាសាធារណៈ​។​សហការ​រៀបចំ​វេទិការ​សាធារណៈ​ដើម្បី​ស្តាប់​សំណូមពរ​និង​សំណើរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​និង​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​ផ្អែកលើ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​របស់​ជាតិ​។​ ​ ​

ក្នុងនោះដែរ​ឯកឧត្តម​បានប្រកាស​សេចក្តីសំរេច​បង្កើត​ក្រុម​លេខាធិការ​១​ក្រុម មាន​សមាសភាព​១២​រូប និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ក្នុង​ខេត្តកំពង់ឆ្នាំង​ចំនួន​៨​ក្រុម​ដែលមាន​សមាសភាព​ចំនួន​៧៣​រូប​។​នៅក្នុង​ក្រុមការងារ​ចុះ​មូលដ្ឋាន​នីមួយៗ​មាន​ប្រធាន អនុប្រធាន និង​សមា​ជឹ​ក​ពី​៧​ទៅ​១២​រូប ដែល​ក្នុងនោះ​មាន​សមាស​ភាពជា​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ​ម​ក​ពី​ក្រសួង ស្ថាប័ន​ផ្សេងៗ សមា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្ត​ស្រុក ក្រុង គណៈ​អភិបាលខេត្ត គណៈ​អភិបាលស្រុក​ក្រុង និង​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​។​

​ ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៍មាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​កន្លងមក​យ៉ាង​ផុលផុស ដើម្បី​ពង្រឹង​ការចុះ​មូលដ្ឋាន​របស់​ក្រុមការងារ​អោយ​ទទួលបាន​លទ្ធផល​ល្អ ប្រសិទ្ធិភាព​ខ្ពស់ និង​សំរេច​អោយបាន​នូវ​គោលនយោបាយ​ចតុកោណ ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អណ​ត្តិ​ទី​៥​នេះ​។​ ​

​ក្នុង​កម្មវិធី​នេះដែរ​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី​ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ គណៈ​អភិបាលខេត្ត គណៈ​អភិបាលក្រុង​ស្រុក អាជ្ញាធរ​ឃុំ​សង្កាត់ និង​កងកំលាំងប្រដាប់អាវុធ​តាម មូលដ្ឋាន​គ្រប់​អង្គភាព​ចូលរួម​ជាច្រើន​ផងដែរ​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក រ៉ាប៊ុន និង​ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​ប្រធាន​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គណ​អភិបាលខេត្ត ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​ថ្នាក់ជាតិ​៕  ​IMG_5784 IMG_5785 IMG_5787 IMG_5789