កម្ពុជាបានស្នើរដល់ក្រុមហ៊ុនចិនឲ្យពិនិត្យលើកាលានុវត្តភាព វិនិយោគលើវិស័យកសិកម្ម

0

​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច បានស្នើរ​ឲ្យ​ក្រុមហ៊ុន Agriculture Technology Co.LTD ខេត្ត​ក្វាង​ដុង ប្រទេស​ចិន​ឲ្យ​ពិនិត្យ​លើ​កាលានុវត្តភាព វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ខេត្តស្វាយរៀង ។​ ​ការលើកឡើង​យ៉ាងដូច​នេះ​គឺធ្វើឡើង នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច និង លោក​កៃ​ហ្សី រ៉ា​ន ប្រធាន​ក្រុមហ៊ុន Agriculture Technology Co.LTD ខេត្ត​ក្វាង​ដុង ប្រទេស​ចិន នៅ​រសៀល​ថ្ងៃទី ១០ ខែកញ្ញា​នេះ នៅ​ទីស្តីការ ក្រសួង​។​ ​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​នេះ លោកជំទាវ ម៉ែន សំអន បានស្នើរ​ឲ្យ ក្រុមហ៊ុន​វិនិយោគ​ចិន​ពិចារណា លើ​វិស័យ​កសិកម្ម​នៅ​

ខេត្តស្វាយរៀង ព្រោះ​រាជ​រដ្ឋា ភិ​បាល​កម្ពុ​ជាមាន​គោលបំណង​ជម្រុញ​ការនាំ​អង្ករ​ចេញ​ឲ្យ​បាន ០១ លាន​តោន​ក្នុង មួយឆ្នាំ​គិត​ចាប់ពី​ឆ្នាំ ២០១៥ តទៅ​នេះ​។​ ​លើសពីនេះ​លោកជំទាវ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​នេះ​ជា​ឱកាស​ដ៏ ល្អ​សម្រាប់​ក្រុមហ៊ុន​ចិន​ដើម្បី ធ្វើការ​ពិនិត្យមើល​ការវិនិយោគ​ណាមួយ​ពាក់ព័ន្ធ វិស័យ​កសិកម្ម​ព្រោះ ខេត្ត​នេះ​មាន​ផ្ទៃដី​កសិកម្ម​ធំ​ល្វឹងល្វើយ​ប៉ុន្តែ​ខ្វះ​អ្នកវិនិយោគ ហើយ​ក្រសួង​នឹងធ្វើ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការវិនិយោគ​លើ​វិស័យ កសិកម្ម ប្រព័ន្ធ​

ស្រោចស្រព និង បច្ចេកទេស​ទំនើប​លើ​ការដាំដុះ​នានា​។​ ​ជា​កិច្ច​ឆ្លើយតប លោក កៃ​ហ្សី រ៉ា​ន ប្រធាន​ក្រុមហ៊ុន Agriculture Technology Co.LTD ខេត្ត​ក្វាង​ដុង​ប្រទេស​ចិន បាន​មានប្រសាសន៍ថា តាងនាម​លោក​តំណាង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន លោក​មានការ​ពេញចិត្ត​យ៉ាង ខ្លាំង​លើ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​កម្ពុជា នៅពេលដែល​លោក​បញ្ចប់​ដំណើរ

ទស្សនៈកិច្ច​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ លោក​នឹង​ពាំ​នាំនូវ​ពត៌មាន​ទាំងអស់នេះ ដើម្បី​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​។​ ​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ខេត្តស្វាយរៀង​មាន​ប្រជាជន​សរុប​ជាង ៦ សែន​នាក់ ក្នុងនោះ​មាន​ប្រជាជន​ប្រហែលជា ៣ ម៉ឺន​នាក់​ដែល​ទទួលបាន​ការងារ ពី​វិស័យ​រោងចក្រ ក្រៅពីនោះ​គឺ​ប្រកប​របរ​កសិកម្ម ដាំ​ដំណាំ​អំពៅ និង កៅស៊ូ​។​Bun rithy