សៀមរាប : ជនសង្ស័យភេទប្រុសទាំង៣នាក់នេះបច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាបត្រូវបានលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និង សង្កាត់ជ្រាវ ក្រុងសៀមរាប ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានជាបន្តបន្ទាប់រួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ ចាត់ចែងអោយប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ ។លោកវរសេនីយ៍ទោ អ៊ុំ សាអាត បានឲ្យដឹងថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងនៅថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៤ កន្លងទៅកម្លាំងការិយាល័យជំនាញរបស់លោកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និង សង្កាត់ជ្រាវ ក្រុងសៀមរាបបានធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសទាំង៣នាក់នេះបាននៅក្នុងភូមិសង្កាត់ទាំងពីរខាងលើដោយសមត្ថកិច្ចបានរកឃើញនិងធ្វើការដកហូតបាននូវវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានម៉ាទឹកកក ១ កញ្ចប់តូច និង ឩបក
រណ៍ ច្នៃជក់គ្រឿងញៀនខុសច្បាប់មួយចំនួនទៀត ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនិងធ្វើការដកហូតបាននូវវត្ថុតាងទាំងអស់នេះហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយ ខេង ខេមរា