ឯកឧត្តមសៀង ណាំអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងឯកឧត្ដមង៉ែត ណារិនក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយបក្សក្នុងស្រុកជីក្រែងអញ្ជើញចូលរួមសំណះសំណាលសួរសុខទុក្ខសមាជិកក្រុមបក្សប្រជាជនកម្ពុជាក្នុងឃុំខ្វាវ

0

សៀមរាប=ឯកឧត្តមសៀង ណាំអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបនិងឯកឧត្តមង៉ែត ណារិនក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយស្រុកជីក្រែងនៅព្រឹកថ្ងៃអាទិត្យទី២៩ខែឧសភាបានចុះមកសំណះសំណាលនិងសួរសុខទុក្ខសមាជិកសមាជិកាបក្សប្រជានកម្ពុជាក្នុងឃុំខ្វាវ។វត្តមានឯកឧត្ដមទាំងពីរត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរីករាយពីសំណាក់លោកពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែងនិងលោកគង់ ផល្លាមេឃុំខ្វាវព្រមទាំងសមាជិកបក្សប្រជាជនកម្ពុជាទាំង១០ភូមិក្នុងឃុំខ្វាវ។ទន្ទឹមនឹងនោះដែរសមាជិកសមាជិករបស់គណះបក្សចូលរួមដោយគិតតែប្រធានក្រុមបក្សក្នុងភូមិទាំង១០ភូមិមានក្រុមបក្សប្រជាជនកម្ពុជាចំនួន៣៥៥ក្រុមបានចូលរួមក្នុងកម្មវិធីសំណះសំណាលមានចំនួន៤៣៣នាក់ស្រី១៣៨នាក់។ខណះធ្វើការសំណះសំណាលឯឧត្ដមទាំងពីរបានសួរសុខទុក្ខសមាជិកសមាជិកាឯកឧត្ដមបាននិយាយអំពីគុណបំណាច់របស់គណះបក្សប្រជាជនដែលបានអភិវឌ្ឍន៍គ្រប់វិស័យនិងទទួលបាននូវសន្តិភាពក្រោមការដឹកនាំរបស់អគ្គ មហាសេនាបតីតេជោហ៊ុន សែនបានផ្តល់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំសង្កាត់គ្រប់អាណត្តិ។ជាចុងក្រោយឯកឧត្ដមបានសូមណូមពរដល់ប្រធានក្រុមបក្សទាំង១០ភូមិដែលមានចំនួន៣៥៥ក្រុមនែនាំកូនក្រុមអោយបោះឆ្នោតជ្រើសរើសមេឃុំសង្កាត់អាណត្តិទី៥សូមបោះឆ្នោតអោយគណះបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី៧ដើម្បីអភិវឌ្ឍន៍សង្គមនិងសន្តិភាព។
ជីក្រែង(ព្រំ សុខា និងអ៊ុក ផ្លុង)