ខេត្តមណ្ឌលគិរី÷ កម្លាំងស្នាក់ការសន្តិសុខ៧៦១ ស្ទាក់ចាប់រថយន្តមួយគ្រឿង នៅវេលាម៉ោង៨.៣០នាទី ថ្ងៃ២៨.ឧសភា.ឆ្នាំ២០២២ ដឹកនាំដោយលោក វ/ត្រី សាក់ សុគុណ ប្រធានស្នាក់ការ៧៦១ បានឃាត់រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E6073 ដឹកឈើខុសច្បាប់ប្រភេទលេខ១(គគី)ចំនួន២៨០សន្លឹក
មិនទាន់វាស់ ស្ថិតនៅចំនុចU T M0695134 1339751 ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម្ចាស់រថយន្តគេចខ្លួនបាត់។ បច្ចុប្បន្ន: វត្ថុតាងខាងលើបានប្រគល់ទៅឲ្យនាយសង្កាត់ចុងផ្លាស់ស្រែព្រះ ដើម្បីចាត់ការតាមច្បាប់នៃព្រៃឈើ៕



































