អ្នកឯកទេសសេដ្ឋកិច្ចរបស់ចិន mei Xinyu បានបញ្ចាក់ថាទីក្រុងបេកាំងមិនត្រូវចូលរួមនៅក្នុងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងការវាយប្រហារទៅលើក្រុមខ្មាន់កាំភ្លើងអិស្លាមបង្កើតទឹកដីISIL នោះឡើយ អាចបង្ករឲ្យមានអសន្តិសុខនៅក្នុងប្រទេសចិនទាំងមូល សោយសារតែការសងសឹកពីក្រុមនេះ។ នៅពេលដែលក្រុមISIL កំពុងតែបង្រីកឥទ្ធិពលនិងទីតាំងធ្វើសកម្មភាពនៅទូទាំងពិភពលោក សហគមន៍អន្តរជាតិដឹកនាំដោយអាមេរិកបានសម្រេចបង្កើតសម្ព័ន្ធមិតយោធាក្នុងករវាយប្រហារទៅលើក្រុមនេះ។សម្ព័ន្ធមិតយោធាអាមេរិកមានសមាជិកយ៉ាងតិច១០ប្រទេស ក្នុងការបោសសម្អាតក្រុមអិស្លាម ហើយចិនក៏ជាប្រទេសដែលអាមេរិកត្រូវគៀងគឲ្យចូលរួមក្នុងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។
កាលពីថ្ងៃទី៩ ខែកញ្ញា អាមេរិកបានស្នើដល់ភាគី ចិនគាំទ្រ និងចូលរួមក្នុងសម្ពន្ធមិត្ដ សម្រាប់ទប់ទល់ជាមួយក្រុមអ៊ិស្លាម បង្កើតទឹកដី ISIL ដែលកំពុងតែគ្រប់គ្រង តំបន់មួយចំនួនធំនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ក្រុមISIL ក៏បានគំរាមកំហែង វាយប្រហារប្រទេសចិនផងដែរ ទាំងនោះ ហើយដែលធ្វើឱ្យចិនត្រូវពិចារណាក្នុង ការចូលរួមជាមួយសម្ពន្ធមិត្ដអាមេរិក ប្រឆាំងក្រុម ISIL ។ សំណើខាងលើរបស់អាមេរិកធ្វើ ឡើងក្រោយពេលទីប្រឹក្សាសន្ដិសុខជាតិ អាមេរិក លោកស្រីស៊ូសាន់ រ៉ៃ
បំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដែលជា សកម្មភាពបើកផ្លូវសម្រាប់ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខ ។ មន្ដ្រីអាមេរិក បានបញ្ជាក់ថា ភាគីចិនបានយកចិត្ដទុក ដាក់យ៉ាងខ្លាំងដល់សំណើរបស់អាមេរិក ឱ្យចូលជាមួយសម្ពន្ធមិត្ដប្រឆាំងក្រុម ISIL ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ បានព្រួយបារម្ភពីការកើនឡើងនៃក្រុម ភេរវកម្មនេះអាចបង្កអុកឡុកដល់ ប្រទេសចិន ពិសេសគឺតំបន់ស៊ីនជាង ដែលមានជនជាតិអ៊ិស្លាមភាគច្រើនរស់ នៅ ។
កន្លងមក រដ្ឋទូតចិនប្រចាំនៅអង្គ ការសហប្រជាជាតិក៏បានស្នើសហគមន៍ អន្ដរជាតិរួមគ្នាទប់ទល់ការរាលដាលនៃ ក្រុមបង្កើតទឹកដីISIL ។ បច្ចុប្បន្ន អាមេរិកកំពុងតែគិតគូ ល្អិតល្អន់ពីវិស័យណាមួយដែលចិនអាច ចូលរួមក្នុងសម្ពន្ធមិត្ដប្រឆាំងក្រុម ISIL នៅពេលដែលសម្ពន្ធមិត្ដត្រូវបានបង្កើត ឡើង ។ អ្នកនាំពាក្យក្រសួងការបរទេស ចិនមិនបានធ្វើវិភាគអ្វីជុំវិញបញ្ហានេះ ឡើយ ដោយគ្រាន់តែបញ្ជាក់ថា ចិន អាមេរិកចាំបាច់ត្រូវតែពង្រឹងទំនាក់ ទំនងដើម្បីរក្សាសន្ដិសុខ ស្ថិរភាពនៅក្នុង តំបន់តែប៉ុណ្ណោះ ។Bun rithy