Air France វិនិយោគទុន ទឹកប្រាក់ ១​ពាន់​លាន​អឺរ៉ូ ដើម្បី​បង្កើន សន្ទុះ​សេវាកម្ម របស់ខ្លួន

0

​ក្រុមហ៊ុន អាកាសចរណ៍​បារាំង Air France មាន​ផែន​ការដាក់​ប្រាក់​ចំនួន ១​ពាន់​លាន​អឺរ៉ូ ដើម្បី​បង្កើន ដល់​សេវាកម្ម របស់ខ្លួន ។​ ​គួរ​បញ្ជាក់ថា ការដាក់​ប្រាក់​វិនិយោគទុន​ដ៏​ច្រើន​នេះ ដោយសារតែ​ក្រុមហ៊ុន ចង់​រក្សា​នូវ​តម្លៃ​មួយ​ក្នុង​កម្រិត​ទាប និង​បង្កើន ទីផ្សារ​ភាគហ៊ុន កាន់តែច្រើន​នៅក្នុង​តំបន់​អឺរ៉ុប ។​ ​បើតាម​ការលើកឡើងរ​ប​ស់លោក Alexandre de Juniac នាយក​ក្រុមហ៊ុន Air France បាន​ឲ្យ​ដឹងថា "​នេះ​ជា គម្រោង​ដ៏​ធំ​មួយ ដែល​យើ​គ្រោង​ធ្វើការ​វិនិយោគ នូវ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​អឺរ៉ូ ក្នុងអំឡុងពេល ៥​ឆ្នាំ ខាងមុខ " ។​ ​គេ​បានដឹងថា ក្រុមហ៊ុន Air France តាមរយៈ​ក្រុមហ៊ុន Transavia គឺ​បាន​បង្កើន​

សន្ទុះ​សេវា កម្ម​ហោះហើរ របស់ ខ្លួន​ទ្វេ​រដង ដោយ​នៅក្នុង​ឆ្នាំ​២០១៧ ខាងមុខ​នឹងមាន​យន្តហោះ សម្រាប់ ដំណើរការ​ប្រមាណ​១០០​គ្រឿង ។​ ​លោក​ប្រធាន​ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែមថា "​យើង​នឹង​ដើរតួ​ដ៏​សំខាន់​ក្នុងការ​រក្សាបាន នូវ​តម្លៃ​ក្នុង​កម្រិត​មួយ ទាប​នៅ តំបន់​អឺរ៉ុប​" ។​ ​យោងតាម​របាយការណ៍​មួយ​បាន​បញ្ជាក់ថា ការវិនិយោគទុន​នឹង​បង្កើន​ឳ​កាស​ការងារ ដល់​អ្នកបើកបរ​ប្រមាណ ២៥០​នាក់ នៅ​ឆ្នាំ​២០១៩ ៕