​ការព្យាករណ៍​របស់​អតីត​មេដឹកនាំ លី​ប៊ី ហ្គា​ដា​ហ្វ៉ី ក្លាយជា​ការពិត​

0

​រយៈពេល​៣​ឆ្នាំកន្លងមក លី​ប៊ី​នៅតែ ជា​តំបន់​ក្ដៅ​បំផុត​ក្នុង​ផែនទី​ពិភពលោក ដោយ​ឆ្លងកាត់​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល ដល់​ទៅ​៦​លើក ចាប់តាំងពី​លោក​ហ្គា​ដា ហ្វ៉ី ដួលរលំ ។ រហូតមកដល់​ពេលនេះ លី​ប៊ី​នៅតែ​មិនទាន់មាន​រដ្ឋធម្មនុញ្ញ ពលរដ្ឋ​រាប់សិប​ពាន់​នាក់​បាន​រត់​ភៀស ខ្លួន​ចេញទៅ​ក្រៅប្រទេស អំពើហិង្សា សាសនា ជាតិ​សាសន៍​កើនឡើង​នៅក្នុង ប្រទេស​នេះ ។ ​ដូច​អ្វីដែល​អតីត​មេដឹកនាំ​ហ្គា​ដា​ហ្វ៉ី បាន​ទស្សន៍ទាយ​ទុកជាមុន​ថា ក្រោយ របប​របស់លោក លី​ប៊ី នឹង​ក្លាយទៅជា ស៊ូ​ម៉ាលី​ប្រចាំ​នៅ​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា ណេ ។ លី​ប៊ី​កំពុងតែ​ធ្លាក់​ក្នុង​សភាព ចលាចល​ដោយសារតែ​បាត់បង់​តុល្យ ភាព​ដែល​លោក​ហ្គា​ដា​ហ្វ៉ី​ខិតខំ​បង្កើត ឡើង​រយៈពេល​៤២​ឆ្នាំ​ដែល​លោក​កាន់ អំណាច ពេលនេះ​ត្រូវបាន​បំផ្លាញ ។ ​ភាពចលាចល អំពើហិង្សា គ្មាន​ទី

បញ្ចប់​នោះ​ធ្វើឱ្យ​បណ្ដា​ប្រទេស​លោក ខាងលិច​ទទួលស្គាល់ថា លោក​ហ្គា​ដា​ហ្វ៉ី ជា​មេដឹកនាំ​ដែលមាន​ភាពឈ្លាសវៃ ។ ទាំងនោះ​បានធ្វើ​ឱ្យមាន​សំណួរ​ជាច្រើន បាន​ចោទសួរ​ឡើង​ការដួលរលំ​លោក​ហ្គា ដា​ហ្វ៉ី​ជាការ​រំដោះ​ពលរដ្ឋ​លី​ប៊ី ឬក៏​ជា ការដាក់ទោស​ដល់​ពល​រដ្ឋ​លី​ប៊ី ។​ ​កាលពី​ខែមីនា ឆ្នាំ​២០១១ គឺ​រយៈ ពេល​មួយខែ​ដែល​សង្គ្រាមស៊ីវិល​បាន​ផ្ទុះ ឡើង​នៅ​ប្រទេស​លី​ប៊ី បារាំង និង​អង់ គ្លេ​សបាន​ជ្រៀតជ្រែក​ដោយ​កម្លាំង យោធា​ជួយ​ដល់​ក្រុម​បះបោរ​។ ប្រព័ន្ធ ផ្សព្វផ្សាយ​នានា​របស់​លី​ប៊ី​បានបញ្ជាក់ ថា ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​លោក​ខាង លិច​ទេនោះ កម្លាំង​ទាហាន​លោក​ហ្គា​ដា ហ្វ៉ី​នឹង​កម្ចាត់​ក្រុម​បះបោរ

ហើយ​ប្រទេស លី​ប៊ី​មិន​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់​ដូច ពេលនេះ​ឡើយ ។ ​តាម​អ្នកឯកទេស​វិភាគ​នយោបាយ រុស្ស៊ី លោក George Mirsky បាន បញ្ជាក់ថា បណ្ដា​ប្រទេស​លោកខាងលិច បានគិត​គូរ​ខុសពី​សកម្មភាព​ជួយ​ដល់ ក្រុមប្រឆាំង​លី​ប៊ី ។ សូម្បីតែ​ពលរដ្ឋ លោកខាងលិច ក៏បាន​សារភាព​ពី​កំហុស របស់ខ្លួន​ផងដែរ​ថា ប្រសិនបើ​មិន​ដួល រលំ ហ្គា​ដា​ហ្វ៉ី​ប្រាកដជា​ល្អ​ជាង​នេះ 9 Bun rithy