រដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហ ប្រជាជាតិ លោក Vitaly Churkin បាន ប្រកាសកាលពីថ្ងៃទី១០ ខែកញ្ញាថា កិច្ច ពិភាក្សាស្ដីពីការដករុស្ស៊ីចេញពីក្រុម ប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ របស់លោកខាងលិចគឺជារឿងអត់ន័យ។ លោកបន្ដទៀតថា បើចង់ដករុស្ស៊ីចេញ ពីអ.ស.ប. លោកខាងលិចគួរតែអានរដ្ឋ ធម្មនុញ្ញជាមុនសិន ។ លោកបន្ដទៀតថា សមាជិកអចិន្ដ្រៃយ៍ ទាំង៥ប្រទេសរបស់អង្គការសហប្រជា ជាតិបានសរសេរយ៉ាងច្បាស់នៅក្នុងរដ្ឋ ធម្មនុញ្ញអ.ស.ប. ហើយបើចង់ដក ប្រទេស
ណាមួយនោះ ចាំបាច់ត្រូវតែកែ ទម្រង់រដ្ឋធម្មនុញ្ញជាមុនដោយទទួលបាន ការគាំទ្រ២ភាគ៣ពីសមាជិកអ.ស.ប. ទាំង១២៩ប្រទេស ។ លើសពីនេះទៅ ទៀតត្រូវតែឆ្លងកាត់បោះឆ្នោតអនុម័តពី ប្រទេសចំនួន៥ ជាសមាជិកអចិន្ដ្រៃយ៍ របស់សភាជាតិដោយចាំបាច់ត្រូវតែ ទទួលបានសំឡេងគាំទ្រ៣ក្នុងចំណោម៥ ប្រទេសនោះ ។ លោក Churkin បានបកស្រាយថា “ដូចដែលយើងបានដឹង គ្មានប្រទេសណា មួយជាសមាជិកចង់ដោះដូរ កែទម្រង់ រដ្ឋធម្មនុញ្ញសម្រាប់ដកប្រទេសណាមួយ ចេញពី
សមាជិកនោះឡើយ ដូច្នេះកិច្ច ពិភាក្សារបស់លោកខាងលិចក្នុងការដក រុស្ស៊ីចេញពីសមាជិកអង្គការសហប្រជា ជាជាតិ មិនមែនជារឿងងាយធ្វើបានដូច ការនិយាយនោះទេ” ។ បណ្ដាប្រទេសលោកខាងលិច ពិសេសអាមេរិកបានចាត់ទុករុស្ស៊ីជា ឆ្អឹងទទឹងក តែងតែរារាំងគោលនយោ បាយរបស់អាមេរិក និងលោកខាងលិច ជានិច្ច ។ រាល់ពេលដែលមានសំណើណា មួយពីលោកខាងលិច រុស្ស៊ីតែងតែមិន ឯកភាព 9 ម៉ែវ សាធីBun rithy