ថ្ងៃកាន់បិណ្ឌវេនទី២នៅវត្តហែមវន័អារញ្ញាវាហៅវត្តស្រែណូយស្ថិតក្នុងភូមិបន្ទួតឃុំស្រែណូយស្រុកស្វាយលើខេត្តសៀមរាប លោក ឧត្តមសេនីយ៏ ត្រី ឪប៊ូរិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោកស្រីព្រមទាំងមន្ត្រីក្រោមឪវា៉ទជាច្រើននាក់បានមូលមតិគ្នាកាន់បិណ្ឌវេនទី២នៅព្រឹកថ្ងៃទី៩និងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៤នេះ។ 
ក្នុងពិធីកាន់បិណ្ឌវេនទី២នេះលោក ឪប៊ូរិននិងមន្ត្រីក្រោមឪវាទបាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួនប្រមាណជាង២លានរៀលនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា មុីទឹកត្រី ទឹកសុីអុីវទឹកដោះគោ អង្ករ ទឹកក្រូចនិងរបស់ជាច្រើនមុខទៀតដើម្បីយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកន្ទួតនេះហើយលោកឪប៊ូរិនក៏បាននាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យចំនួន២៤០០០០០រៀលទៀតយកទៅប្រគេនព្រះសង្ឈនៅវត្តហែមវន័អារញ្ញាវាហៅវត្តស្រែណូយដើម្បីឲ្យលោកអាចារ្យយកទៅចាត់ចែងតាមការគួរ។បន្ទាប់ពីលោកឪប៊រិនបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ និងបង្សុកូលរួចមក លោក ឪប៊ូរិន បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងដើម្បីបួងសួងសូមសេចក្តីសុខ សេចកី្តចម្រើន កើតមានដល់មេបញ្ជាការនិង មេបញ្ជាការរងពលទាហានទាំងអស់ឲ្យបានសេចក្តីទាំងអស់គ្នា។
បញ្ជាក់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ តែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ដែលពិធីបុណ្យនេះ គេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និង ការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយឲ្យបានទទួល ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ៕ដោយ:ផន សុខជាតិ



































