ខេត្តកំពង់ធំ: ប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងទីប្រជុំជនស្រុកស្ទោងខេត្តកំពង់ធំ សុទ្ធតែបានលាន់មាត់ស្ទើរតែគ្រប់គ្នាថា អាណត្តិរបស់លោក សាយ គឹមឡម ជាអភិបាលស្រុក បានធ្វើឲ្យ ហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងស្រុក មានភាពរីកចម្រើន និងមានសុវត្តិភាពទាំងចរាចរណ៍ និងសុវត្តិភាពទាំងភូមិឃុំ។
ជាក់ស្តែងលោកអភិបាលស្រុកស្ទោង.បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រ កាយប្រព័ន្ឋលូរំដោះទឹកភ្លៀង ដែលទឹកដក់នៅតាមចំណីផ្លូវជាតិ នៅតាមបណ្តោយផ្លូវជាតិលេខ6 ក្នុងទីប្រជុំជន ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀតគឺជាការជួយថែរក្សាផ្លូវជាតិ គាត់បន្ថយការខូចខាតដោយសារទឹកតាមដងផ្លូវ។


មិនតែប៉ុណ្ណោះ សកម្មភាពអភិវឌ្ឍន៍ស្រុកស្ទោង.ក្រោមការដឹកនាំ របស់លោលសាយ គឹមឡម បានដាក់បង្គោលសូឡាបំភ្លឺផ្លូវនៅក្នុងភូមិឃុំ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំ ពេញចិត្តយ៉ាងខ្លាំង ដោយសារធ្វើឲ្យបងប្អូនកូនចៅ ធ្វើដំណើរទាំងពេលយប់ ពេលថ្ងៃមានសុវត្តិភាព។
លោក សាយ គឹមឡម.អភិបាលស្រុកស្ទោង.បានឲ្យដឹងនៅថ្ងៃទី1 ខែមិថុនាឆ្នាំ2022នេះថា នៅក្នុងថ្ងៃនេះលោកបានដឹកនាំ.ក្រុមគ្រឿងចក្រ ឲ្យឈូសផ្លូវលំដែលរងការខូចខាតដោយទឹកភ្លៀង និងចាក់ដីបំពេញ ដែលមានប្រវែងជាង២០០០ម៉ែត្រ តាមបណ្តោយមាត់ស្ទឹង ក្នុងឃុំកំពង់ចិនត្បូង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកសាយ គឹមឡមបានបញ្ជាក់ទៀតថា ចំពោះបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការងារចាំបាច់បំផុតរបស់ថ្នាក់ដឹកនាំត្រូវតែដោះស្រាយឲ្យបានទាន់ពេលវេលា.កងកម្លាំងសមត្ថកិច្ច ទាំងបីប្រភេទ ត្រូវសហការ ការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការជួញដូរនិងចែកចាយគ្រឿងញៀន ដើម្បីអនុវត្តឲ្យខានតែបាន ណូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច។








































