រយៈពេល១៣ឆ្នាំបានកន្លងផុតទៅ អាមេរិកនៅតែមិនទទួលបានសុវត្ថិភាព នៅឡើយហើយពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋអាមេរិកកាន់តែបាត់បង់សិទ្ធិ សេរីភាពដោយសារតែការស៊ើបអង្កេត ទូទាំងប្រទេសពីក្រសួងចារកិច្ចអាមេរិក ទាំងក្នុងនិងក្រៅប្រទេស ។ ការស៊ើប អង្កេតនោះធ្វើឱ្យអាមេរិកប្រឈមនឹង បញ្ហាជាច្រើនក៏ដោយសារតែការខិតខំ ទប់ស្កាត់ព្រឹត្ដិការណ៍ដូចថ្ងៃទី១១ កញ្ញា កើតឡើងសារជាថ្មីម្ដងទៀត ។ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ក្រុមភេរវ ករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នក ដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយ សម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗ នៅក្នុងទឹកដីអាមេរិក ។ ការវាយ ប្រហាររបស់ពួកភេរវករបានសម្លាប់ មនុស្សប្រមាណ៣ពាន់នាក់មកពី៩០ ប្រទេសផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គល មានចំណេះវិជ្ជា
ខ្ពង់ខ្ពស់ ។ ការវាយ ប្រហារនោះដូចជាការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើ វិស័យសេដ្ឋកិច្ច នយោបាយ ប្រទេស មហាអំណាចទី១នៅលើពិភពលោក ។ ទោះបីរយៈពេល១៣ឆ្នាំកន្លងមក ប៉ុន្ដែ នៅមានចំណុចកើតឡើងអាមេរិកនៅ មិនទាន់លាតត្រដាងឱ្យបានច្បាស់ពាក់ ព័ន្ធព្រឹត្ដិការណ៍១១កញ្ញា ។ ១៣ឆ្នាំក្រោយការវាយប្រហារភេរវ កម្មសង្គមអាមេរិកមានការផ្លាស់ប្ដូរជា ច្រើន ។ នៅមុនថ្ងៃ១១កញ្ញា ឆ្នាំ២០០១ អាមេរិកមិនដែលចាត់ទុកក្រុមខ្មាន់ កាំភ្លើអ៊ិស្លាម ឬក្រុមភេរវករជាអទិភាព ក្នុងការកំចាត់នោះឡើយ ប៉ុន្ដែក្រោយ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភព លោកបាត់ស្រមោលដោយស្នាដៃរបស់ ក្រុមភេរវករអាមេរិកបានចាត់ទុកក្រុម នេះជាគោលដៅតែមួយគត់ក្នុងការ កំចាត់ ។ ក្រោយរយៈពេល១៣ឆ្នាំ នៃសង្គ្រាម
ប្រឆាំងភេរវកម្មទឹកដីអាមេរិកនៅមិន ទាន់ទទួលបានសុវត្ថិភាពពេញលេញ។ ពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្ន ជាងពេលណាៗទាំងអស់ ។ កម្លាំងប្រយុទ្ធ ប្រឆាំងភេរវកម្មបានដាក់ពង្រាយនៅ គ្រប់ទិសទីចាប់តាំងពីស្ថានីយរថភ្លើង និងអាកាសយាន្ដដ្ឋាន និងទីតាំងសំខាន់ៗ។ ទោះបីពេលនេះក្រុមភេរវករអាកៃដា បានចុះថយ ហើយមេដឹកនាំដ៏ល្បីល្បាញ ដែលអាមេរិកតាមចាប់ខ្លួនជាច្រើនឆ្នាំ អូស្មាប៊ីនឡាដេន ក៏ត្រូវបានសម្លាប់នៅ ក្នុងប្រទេសប៉ាគីស្ថាន ។ ការសម្លាប់ មេដឹកនាំអាកៃដា ធ្វើឱ្យអាមេរិកនិង ប្រទេសជាច្រើននៅលើពិភពលោកមាន ភាពសប្បាយរីករាយយ៉ាងខ្លាំងហាក់បី ដូចជាបានដកបន្លាយ៉ាងមុតស្រួចចេញ ពីរាងកាយ ។ ភាពសប្បាយរីករាយមិន បានស្ថិតស្ថេយូរអង្វែងនោះឡើយ ពេល នេះក្រុមអ៊ិស្លាមបង្កើតទឹកដីដែលហៅ*កាត់ ISIL បាសបង្ហាញខ្លួន ហើយមាន សភាពគ្រោះថ្នាក់ សាហាវ ជាងក្រុម អាកៃដាទៅទៀត ។ ក្រុមអ៊ិស្លាមISIL មិនត្រឹមតែវាយប្រហារតាមផ្លូវងងឹត វាយប្រហារអត្ដឃាតដូចសកម្មភាព របស់អាកៃដានោះឡើយ គឺក្រុមនេះ ថែមទាំងវាយប្រហារដោយបើកចំហ វាសទី ដណ្ដើមយកទឹកដីមកគ្រប់គ្រង ទៀតផង ។ កាលពីសប្ដាហ៍កន្លងមកមេដឹកនាំ ក្រុមអាកៃដាលោក Ayman al Zawah riri បានប្រកាសថា ក្រុមរបស់ខ្លួន និង ពង្រីកទីតាំងធ្វើសកម្មភាពឆ្ពោះទៅកាន់ ឥណ្ឌា មីយ៉ាន់ម៉ា
និងបង់ក្លាដេស ។ បើ ទោះបីក្រុមនេះពង្រីកទីតាំងធ្វើសកម្ម ភាព ប៉ុន្ដែក្រុមនេះមិនអាចរួចផុតពី យុទ្ធនាការប្រឆាំងភេរវកម្មរបស់អាមេរិក ដែលដាក់ពង្រាយគ្រប់ទិសទីជុំវិញ ពិភពលោក ។ ក្រោយពីថ្ងៃទី១១កញ្ញា ២០០១ អាមេរិកបានជំរុញបណ្ដាប្រទេស សម្ព័ន្ធមិត្ដបង្កើតក្រុមពិសេសសម្រាប់ ប្រឆាំងក្រុមភេរវកម្មដោយមានទាំង សកម្មភាពស៊ើបការសំងាប់ទៀតផង ។ ទាំងនោះហើយដែលធ្វើឱ្យក្រុមអាកៃដា មិនអាចធ្វើសកម្មភាពដូចកាលពីមុន បានទៀតឡើយ ។ បច្ចុប្បន្នអាមេរិកបានសិក្សាថា ក្រុម អាកៃដាស្ថិតនៅលំដាប់ទី២ ចំណែក ក្រុម ISIL ឈរលំដាប់ទី១ដែលអាមេរិក ត្រូវតែកំចាត់នៅពេលដ៏ខ្លីខាងមុខ ។ នៅថ្ងៃគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ លើកទី១៣ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១- ២០១៤ ប្រធានាធិបតីអូបាម៉ា បាន ប្រកាសថានឹងលើកឡើងនូវគម្រោង វាយប្រហារទៅលើអ៊ិស្លាម ISIL ប៉ុន្ដែ គម្រោងវាយប្រហារនេះធ្វើឡើងដោយ មានការចូលរួមពីបណ្ដាប្រទេសនៅជុំ វិញពិភពលោក ។ កន្លងមកទីប្រឹក្សាសន្ដិ សុខជាតិអាមេរិកលោកស្រី សូសាន រ៉ាយ ក៏បានស្នើដល់ប្រធានាធិបតីចិន ស៊ីជីនពីង ចូលរួមប្រយុទ្ធប្រឆាំងនឹង ក្រុមអ៊ិស្លាមពង្រីកទឹកដីISIL ។ ជារៀងរាល់ឆ្នាំអាមេរិកការប្រុងប្រយ័ត្នយ៉ាងខ្លាំងនូវសន្ដិសុខជានៅថ្ងៃទី១១ ខែកញ្ញា ដោយក្រុមភេរវករតែងតែ ជ្រើសរើសយកថ្ងៃនេះសម្រាប់វាយប្រ ហារទៅលើ
ទីតាំងនានារបស់អាមេរិក ដោយពួកគេចាត់ទុកថា ជាថ្ងៃជោគជ័យ បំផុតសម្រាប់សកម្មភាពវាយប្រហារ។ ការពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៣ ក្រុម ភេរវករក៏បានវាយប្រហារលើស្ថានទូត អាមេរិកនៅប្រទេសលីប៊ី សម្លាប់អគ្គ រាជទូតអាមេរិកផងដែរ ។ រយៈពេល១៣ឆ្នាំកន្លងមកហើយប៉ុន្ដែ ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេ រវកម្មមុននិងក្រោយថ្ងៃទី១១កញ្ញា ឆ្នាំ ២០០១ អាមេរិកនៅមិនទាន់ប្រកាស ជាសារធាណៈនៅឡើយបើទោះសភា អាមេរិកស្នើដល់រដ្ឋាភិបាលប្រកាសពី ព័ត៌មានពិត ។ សាច់ញាតិគ្រួសារជន រងគ្រោះក៏បានស្នើប្រកាសជាសាធារណៈ នូវព័ត៌មានពាក់ព័ន្ធ ។ ក្រុមចារកម្ម អាមេរិកសរុបបានទិន្នន័យពាក់ព័ន្ធសកម្ម ភាពវាយប្រហារភេរវកម្មមាន២៨ ទំព័រ ហើយបានរក្សាការពារយ៉ាងតឹង តែងមិនប្រកាសជាសាធារណៈ ។ មាន សំណើរជាច្រើនបានស្នើដល់អាមេរិក បញ្ជាក់ពីការពិតដោយមានពាក្យចរចាមរ៉ាមថា ការវាយប្រហារភេរវកម្ម ថ្ងៃទី១១កញ្ញាពាក់ព័ន្ធនឹងរដ្ឋាភិបាលជា ច្រើននៅលើពិភពលោក ។ ដោយការមិនហ៊ានប្រកាសព័ត៌មាន ពិតពី
រដ្ឋាភិបាលអាមេរិកបានធ្វើប្រទេស ជាច្រើនដែលជាសត្រូវអាមេរិក ចាត់ទុកថា សកម្មភាពវាយប្រហារភេ រវកម្មទី១១កញ្ញាគ្រាន់តែជាឆាកល្ខោន របស់រាជរដ្ឋាភិបាលអាមេរិកបង្វែរមតិ នៅជុំវិញពិភពលោកប៉ុណ្ណោះ ។ កន្លងមកអតីតប្រធានាធិបតីអ៊ីរ៉ង លោកអាមេតឌីណេចាតចោទប្រកាន់ថា សកម្មភាពវាយប្រហារថ្ងៃទី១១កញ្ញា គ្រាន់តែជាឈុតឆាកសម្ដែងរបស់អាមេ រិកប៉ុណ្ណោះ ។ នៅពេលនេះដែលក្រុមISIL បាន លេចមុខគម្រាមកំហែងដល់ពិភពលោក បានធ្វើឱ្យមានសំណួរជាច្រើនបានចោទ សួរឡើងពីការពិតនៅពីក្រោយក្រុមនេះ។ អតីតមេដឹកនាំកុយបា លោកហ្វីឌែល កាស្ដ្រូ ក៏បានចោទប្រកាន់អាមេរិកនិង អ៊ីស្ដ្រាអ៊ែលជាអ្នកបង្កើតក្រុមនេះឡើង គម្រាមកំហែងពិភពលោក 9