ពលរដ្ឋរាប់សិបពាន់នាក់នៅជាប់ គាំងដោយសារតែទឹកជំនន់បានកាត់ផ្ដាច់ នៅក្នុងប្រទេសឥណ្ឌា ហើយពលរដ្ឋជា ច្រើនទៀត ទទួលបានសំណើឱ្យភៀសខ្លួន ទៅកាន់តំបន់សុវត្ថិភាពក្នុងប្រទេស ប៉ាគីស្ថាន នៅពេលដែលក្រុមព្យាករណ៍ ឧតុនិយមប្រកាសអាសន្នថានឹងមាន គ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ជាប្រវត្ដិ សាស្ដ្រក្នុងតំបន់ទាំងនោះ ។ ចំនួនអ្នកស្លាប់គ្រោះទឹកជំនន់នៅ ឥណ្ឌានិងប៉ាគីស្ថានកើនឡើងជាង៤៥០ នាក់ហើយ ។ កម្លាំងទាហានបានដាក់ ពង្រាយជួយដល់ប្រជាពលរដ្ឋភៀសខ្លួន ទៅកាន់តំបន់សុវត្ថិភាព ។ ពេលនេះ ពលរដ្ឋជាង៤សែននាក់កំពុងជាប់គាំង
នៅតំបន់កាស្មៀ ស្ថិតក្នុងការគ្រប់គ្រង របស់ឥណ្ឌា ជាកន្លែងដែលមានអ្នកស្លាប់ ជាង២០០នាក់ ។ នៅក្នុងប្រទេសប៉ាគីស្ថានវិញ មាន អ្នកស្លាប់ដោយគ្រោះទឹកជំនន់កើនឡើង ដល់ ២៥០នាក់ និងពលរដ្ឋរាប់ពាន់នាក់ ត្រូវបានភៀសខ្លួនចោលផ្ទះសម្បែង ។ រដ្ឋមន្ដ្រីទទួលបន្ទុកធនធានទឹកនិងអគ្គិសនី ប៉ាគីស្ថានបានឱ្យដឹងថា ពលរដ្ឋប្រមាណ ៧សែននាក់ ត្រូវតែភៀសខ្លួនជាបន្ទាន់ ទៅកាន់តំបន់សុវត្ថិភាព បើមិនដូច្នោះ ទេ តំបន់ដែលពួកគាត់រស់នៅត្រូវលេច លង់
នៅពេលដ៏ខ្លីខាងមុខ ។ ទីក្រុងស្រ៉ីណាហ្គា ដែលជាទីក្រុង សំខាន់នៅតំបន់កាស្មៀ ស្ថិតក្រោមការ គ្រប់គ្រងរបស់ឥណ្ឌា ពលរដ្ឋរាប់ពាន់ នាក់កំពុងតែភៀសខ្លួនចៀសពីគ្រោះទឹក ជំនន់ ។ អ្នកទេសចរណ៍ព្យាយាមចាក ចេញពីតំបន់នោះតាមជើងហោះហើរ ដែលមានអ្នកដំណើរកកកុញ ។ កម្មករ ដែលគ្មានប្រាក់ទិញសំបុត្រយន្ដហោះចាក ចេញពីតំបន់ទឹកជំនន់ មានតែអង្គុយរង់ ចាំរដ្ឋាភិបាលជម្លៀសពួកគេចេញតាម ជើងហោះហើរដោយឥតគិតថ្លៃ ។ នាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោក ណា វ៉ាស សារិ បានប្រកាសថា គ្រោះទឹក ជំនន់លើកនេះ ពិតជាគួរឱ្យសោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល Bun rithy