កម្លាំង​នគរនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យការពារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ អាណត្តិ​ទី​៥

0

ខេត្ត​បន្ទាយ​មានជ័យ​ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​ ០៧៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំ និងដាក់កម្លាំងពង្រាយតាមគោលដៅសំខាន់ៗនានា ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ចុះការពារសន្តិសុខ​ រៀបចំសណ្តាប់ធ្នាប់សណ្ដាប់ធ្នាប់​ និងជួយសម្រួលចរាចរណ៍ ជូនដល់ក្បួនដង្ហែឃោសនារកសម្លេងឆ្នោត​ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត​ជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី​៥​ ឆ្នាំ២០២២​ ក្នុងក្រុងសំរោង ប្រកបដោយសន្តិសុខសុវត្ថិភាពល្អ​ប្រសើរ និងដំណើរការដោយរលូន ក្រោមបរិយាកាសស្ងប់ស្ងាត់រីករាយ និងទទួលបានសុខសុវត្ថិភាព ៕ដោយ:ចាន់ ធី