តាមលទ្ធផលស្រាវជ្រាវដែលទើប តែប្រកាសកាលពីថ្ងៃទី១១កញ្ញា ២០១៤ ឱ្យដឹងថា ពលរដ្ឋចិនភាគច្រើនជឿជាក់ ថា នឹងមានសង្គ្រាមវាយប្រហាររវាង ជប៉ុន-ចិន ជុំវិញអធិបតេយ្យភាពប្រជុំ កោះសែនកាគូ ដែលភាគីចិនហៅថា កោះដាវយូ ។ តាមលទ្ធផលស្រាវជ្រាវរបស់អង្គការ ក្រៅរដ្ឋាភិបាលក្នុងប្រទេសជប៉ុន គឺអង្គ ការ Genron សហការជាមួយសារព័ត៌ មានចិន China Dailly ធ្វើការស្ទាបស្ទង់ មតិពលរដ្ឋប្រទេសទាំងក្នុងខែកក្កដា និង ខែសីហា បានបង្ហាញឱ្យឃើញថា ពល រដ្ឋនៅទីក្រុងបេកាំង សៀងហៃ និងទីក្រុង ជាច្រើនទៀតក្នុងប្រទេសចិន ដោយមាន ពលរដ្ឋ៥៣,៤ភាគរយជឿជាក់ថា សង្គ្រាម រវាងចិន-ជប៉ុន ប្រាកដនឹងផ្ទុះឡើងនា ថ្ងៃអនាគតជាក់ជាមិនខាន ។ ពលរដ្ឋចិន ១ភាគ៥ ជឿជាក់ថា សង្គ្រាមនឹងផ្ទុះឡើង ក្នុង
រយៈពេល២ឆ្នាំខាងមុខ ។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋជប៉ុន តែ២៩ភាគរយប៉ុណ្ណោះ ជឿ ជាក់ថា នឹង មានការប៉ះទង្គិចគ្នាដោយកម្លាំងយោធា នាពេលអនាគត ។ ចំណែកពលរដ្ឋជប៉ុន ដែលមានទស្សនមិនល្អជាមួយពលរដ្ឋ ចិន កើនឡើងដល់៩៣ភាគរយ គឺកើន ខ្ពស់ជាងឆ្នាំ២០១៣ ដែលមានតែ៩០ ភាគរយប៉ុណ្ណោះ ។ ចំណែកពលរដ្ឋចិន ដែលមានអារម្មណ៍មិនល្អលើ
ពលរដ្ឋជប៉ុន មានតែ៨៦,៨ភាគរយប៉ុណ្ណោះ ។ ការដែលពលរដ្ឋប្រទេសទាំង២ជឿ ជាក់ថានឹងមានសង្គ្រាមកើតឡើងដោយ សារតែប្រទេសទាំង២ គ្មានការបន្ធូរបន្ថយ ជុំវិញវិវាទអធិបតេយ្យភាពប្រជុំកោះ ដែលមានវិវាទ ។ ប្រទេសទាំង២បាន ប្ដេជ្ញាការពារប្រជុំកោះទាំងនោះ ដោយ ប្រើគ្រប់វិធីសាស្ដ្រ ទាំងអំពើហិង្សាផង ដែរ Bun rithy