0

​ជនភៀសខ្លួន​ដោយសារ​អំពើ​ហឹ​ង្សា​សង្គ្រាមស៊ីវិល​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ ​ការិយាល័យ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន UNHCR បាន​ប្រ កាស់​របាយការណ៍ ឲ្យ​ដឹងថា ជា​លើក​ទី​១ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ជនភៀសខ្លួន​ដោយសារ​សង្គ្រាម អំពើហិង្សា​នៅ​ទូទាំង​ពិភពលោក​មាន​រហូតដល់​ជាង​៥០​លាន​នាក់ ។​ ​តាម​របាយការណ៍ UNHCR នៅ ក្នុង​ឆាំង​២០១៣ មាន​ជនភៀសខ្លួន​នៅលើ​ពិភពលោក​រហូតដល់​ជាង​៥១​លាន​នាក់​ច្រើនជាង​ឆ្នាំ ២០១២ ចំនួន​៦​លាន​នាក់ និង​ច្រើនជាងគេ​បំផុត​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២ ។ ភាគច្រើន​ជនភៀសខ្លួន​មកពី​ប្រទេស​កំពុង​អភិ​វ​ឌ្ឈ​ន៍ និង​ប្រទេស​ដែលមាន​សង្គ្រាម អំពើហិង្សា ដូចជា ស៊ី​រី ស៊ូដង់ អាហ្វ្រិក​

កណ្តាល ហើយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ជនភៀសខ្លួន​ច្រើនជាងគេបង្អស់​លើ ពិភពលោក ។ លើសពីនេះ​នៅមាន​ជនភៀសខ្លួន​រាប់លាន​នាក់​ដែល​បោះបង់ចោល​ផ្ទះសម្បែង តែ​ត្រូវគេ​បំភ្លេចចោល​នៅលើ​ពិភពលោក​មាន​រហូត​ជាង​៦​លាន​នាក់ ។​ ​ចំពោះ ជនភៀសខ្លួន ការ​ផ្គត់​ផ្គង​ស្បៀងអាហារ ទឹកស្អាត ការ​មើលថែ​សុខាភិបាល​មាន​កម្រិត​។ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​ឧ​ត្ត​ម​ស្នងការ​ទ​ទូល​បន្ទុក​ជ​ន​ភៀសខ្លួន លោក Antonio Guterres ប្រកាសថា​កង្វះ​ជំនួយ​មនុស្ស ធម៌ ធ្វើ​ឲ្យ​លោក​ឈឺចាប់​យ៉ាងខ្លាំង ដោយ​មើលឃើញ​ជនភៀសខ្លួន​ជាច្រើន​បាត​បង់​ជំនឿ​ចិត្ត និង​ស្លាប់​ដោយ​វេទនា​បំផុត ជា​រឿង​មិនគួរ​ឲ្យ​

កើតមាន​នៅលើ​ពិភពលោក​ក្នុងសម័យ​កាល​នៃ​សតវត្សរ៍ ទី​២១​នេះ ។​ ​គិត មក​ត្រឹម​ចុងឆ្នាំ​២០១៣ ចំនួន​ជនភៀសខ្លួន​ដែល​បានសម្រេច​បោះបង់ចោល​ស្រុក​កំណើត បាន​កើន​ឡើងដល់​ទៅ​៥១​លាន​២​សែន​នាក់ ពោលគឺ​៦​លាន​លើស​ឆ្នាំ​២០១២ ។ នេះ​បើតាម​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន លោក Antonio Guterre ។ មូល​ហេតុដែល​នាំឱ្យមាន​ការ​កើន​ចំនួន​ជនភៀសខ្លួន​មាន​ពីរ ៖ វិបត្តិ​ហិង្សា ជម្លោះ​ប្រដាប់​មាន​កាន់តែច្រើន ។ ការ​នេះ​ជំរុញ​ឱ្យ​ប្រជាជន​បង្ខំចិត្ត​រត់គេច​ចេញពីផ្ទះ​សម្បែង ភូមិឋាន និង​ម្យ៉ាងទៀត គឺ​មក​វិបត្តិ​ហិង្សា​និង​ជម្លោះ​ប្រដាប់​ចាស់ៗ​នៅតែ​បន្ត​អូសបន្លាយ មិន​ព្រម​បញ្ចប់​សោះ ។ គ្រាន់តែ​ក្នុងករណី​ប្រទេស​ស៊ី​រី​មួយ ចំនួន​ជនភៀសខ្លួន​បាន​ឡើងដល់​ទៅ​ជាង​២​លាន​៥​សែន​នាក់​ទៅ ហើយ ។ វិបត្តិ​

នៅ​ប្រទេស​ម៉ាលី អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង និង​តំបន់​ផ្សេងទៀត បានមក​បំប៉ោង​តួលេខ​ឱ្យ​កាន់តែ​ឡើង​ខ្ពស់ ។ នេះ​មិន​រាប់​ចលនា​ជនភៀសខ្លួន នៅ​ប្រទេស​អ៊ីរ៉ាក់​ទេ ។​ ​ជន ភៀសខ្លួន​ទាំង​ហ្វូងៗ​នេះ ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ ៖ ជនភៀសខ្លួន​នឹង​អំពើហិង្សា​ប្រដាប់អាវុធ (៣៣​លាន​នាក់​) ជនភៀសខ្លួន​ដើម្បី​សុំ​ជ្រកកោន​នៅ​ប្រទេស​ទី​បី ដោយ​មូលហេតុ​បុគ្គល (១​លាន​នាក់​) និង​ជនភៀសខ្លួន​ផ្ទៃក្នុង​(១៧​លាន​នាក់​) ដោយ​អំពើហិង្សា​ឬ​វិបត្តិ ពួកគេ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ចាកចោល​ផ្ទះសម្បែង តែ​បន្ត​ស្ថិតនៅក្នុង​ជំរំ តំបន់​ប្រមូលផ្តុំ​ក្នុងស្រុក ។ ប្រជាពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី និង​ស៊ូ​ម៉ាលី ជា​ក្រុម​ជនភៀសខ្លួន​ដែលមាន​ចំនួន​ច្រើនជាងគេ​។​ ​ខុស ពី​ការគិត​របស់​មនុ​ស្សទូ​ទៅ ! គឺ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ទទួល

​ជនភៀសខ្លួន​ច្រើនជាងគេ ។ ក្នុងចំណោម​ជនភៀសខ្លួន​៥​នាក់ មាន​៤​នាក់​ជា​មធ្យម​រស់នៅ​ក្នុងប្រទេស​ក្រីក្រ​កំពុងអភិវឌ្ឍន៍ ឬ​ស្មើនឹង​ប្រមាណ​៨៦%​នៃ​ជនភៀសខ្លួន​សរុប ។ ប៉ា​គី​ស្ថាន អ៊ីរ៉ង់ និង​លី​បង់ ជា​ប្រទេស​អ្នកទទួល​ជនភៀសខ្លួន​សំខាន់​ជាងគេ​នៅលើ​លោក ។ បើ​និយាយ​អំពី​ថ្នាក់​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ខាង​ចំនួន​ជនភៀសខ្លួន​នៅលើ​ពិភពលោក​។ ប្រមាណ​ជាង​៥​លាន​នាក់ ស្នាក់នៅ​អាហ្វ្រិក និង នៅ​ដើម​បូព៌ា ។​ ​នៅ ក្នុង​ឆ្នាំ​២០១៣​នេះ មាន​ជនភៀសខ្លួន​

ប្រមាណ​តែ​៤​សែន​នាក់​ប៉ុណ្ណោះ ដែល​អាច​វិលត្រឡប់​ទៅ​រស់នៅក្នុង​ស្រុកកំណើត ឬ​ទៅដល់​ប្រទេស​ទី​បី គឺ​តិចជាង​ឆ្នាំ​២០១២​ដល់​ទៅ ១​សែន​នាក់ ។ ផ្ទុយទៅវិញ ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន នៅក្នុង​ប្រទេស​ទី​បី មានការ​កើនឡើង​ខ្លាំង​ដល់​ទៅ​ប្រមាណ​១៥% ពោលគឺ​១​លាន​ក្នុង​ឆ្នាំ​២០១៣ បន្ថែម​លើ​សំណុំបែបបទ​១​លាន​២​សែន​នាក់ នៅ​ឆ្នាំ​២០១២ និង​ដែល​កំពុង​ចាំមើល​ចម្លើយ​កំណត់​ជោគវាសនា​យ៉ាង​អន្ទះសារ ៕Bun rithy