​មាន​ភ្លៀង​ធា្ល​ក់ជាប់ៗ​គ្នា ផ្លូវជាតិ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទឹក​ហូរ​កាត់​ផ្លូវ​

0

​ត្បូងឃ្មុំ​៖ ចាប់​ពីថ្ងៃ​កាន់បិណ្ឌ​ទី​១ ដល់​បិណ្ឌ​ទី​៣ មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៧ ចំណុច​ផ្លូវបំបែក​ក្រែក​ចូលទៅ​ផ្លូវ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ផ្លូវជាតិ​លេខ​៧៤ ក្នុងស្រុក​ពញាក្រែក ជាច្រើន​កន្លែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ។​ ​ ​លោក ឡុង ធា​ម អភិបាលស្រុក​ពញាក្រែក​បានបញ្ជាក់​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ទឹកជំនន់​ទឹកភ្លៀង​តែង​ដក់​នឹង​ហូរ​កាត់​ផ្លូវជាតិ​មួយចំនួន​ក្នុងស្រុក​ពិសេស​ចំណុច​ខាងលើ ហើយ​ស្រុក​ក៏បាន​ចេញ​សេចក្តីជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន កូនតូច​កុំ​ឲ្យ​លេង​ទឹក ការពារ​សត្វ មាន​មាន់ ទា ជ្រូក គោ ក្របី ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ ត្រូវ​រួមចំណែក​ស្តា​លូ​បង្ហូរ​រំដោះ​ទឹក​កុំ​ឲ្យ​កកស្ទះ​ជៀសវាង​ទឹក​លិច​ជន់ ចំពោះ

​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់​ក៏​មិន​អនុញ្ញាត​ឲ្យ​ដឹក​ដែរ វា​អាច​បង្ក​ឲ្យ​ខូច​ផ្លូវជាតិ​របស់​យើង​ដែរ ។​ ​ ​លោក​អភិបាលស្រុក​បានបញ្ជាក់​ទៀតថា ទឹកជំនន់​លិច​នេះ មិន​បង្ក​ឲ្យ​ខូចខាត ផលដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ ហើយ​ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់ ទឹក​តែង​លិច​ហើយ​ទឹក​ក៏​ហូរ​អស់​ទៅ ៕ ​សាន វិ​ឡែ​ម ១២.០៩.២០១៤       Bun rithy