ក្រុងប៉ោយប៉ែត ៖ ក្រុមអាជីវករខ្មែរ លក់ខោអាវគីបក្នុងផ្សារុងគ្លឿប្រទេសថៃ រួមសហការគ្នាជាមួយអាជីវករ ពលរដ្ឋថៃបានត្រៀមខ្លួនផ្ទុះបាតុកម្ម បិទច្រកទ្វារអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោល បំណងទាមទារអោយសមត្ថកិច្ចគយរដ្ឋា ក ស្រុកអារញ្ញ ខេត្តស្រះកែវដោះលែងទំនិញខោអាវ គីបរបស់អាជីវករខ្មែរមកវិញ បើពុំនោះទេក្រុមអាជីវករខាងលើនិងធ្វើសកម្មភាពបិទច្រកទ្វារ ទាំងសងខាងតែម្តង។ តាមប្រភពព័ត៏មានច្បាស់ការពីតំណាងក្រុមអាជីវករខ្មែរជាង៣០០នាក់
នៅខាងច្រកទ្វារអន្តរ ជាតិកម្ពុជា បានអោយដឹងថា យ៉ាងយូរបំផុតសកម្មភាពធ្វើបាតុកម្មរបស់ពូកគេ និងកើតឡើង ក្នុងចន្លោះម៉ោង២ រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ និងធ្វើសកម្មភាពផ្ទុះបាតុកម្មបិទ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមគ្នាជាមួយភាគីខាងអាជីវករថៃនៅផ្សារុងគ្លឿតែម្តង ។ តំណាងអាជីវករខាងលើបានបន្តអោយដឹងទៀតថា មានខោអាវគីបរបស់ពួកគាត់
ជាង១ពាន់ តោន ដែលត្រូវគយថៃចាប់ជាបន្តបន្ទាប់ តាំងពីដើមខែសីហា រហូតមកដល់ខែកញ្ញានេះ មិនត្រឹមតែប៉ុណ្ណោះក្រុមគយថៃដ៏ដែល ក៏បានឆែកឆេរតាមឃ្លាំងតូចធំរបស់អាជីវកខ្មែរ នៅក្នុង ស្រុកអារញ្ញ ហើយនាំគ្នាកាច់សោគាស់យកទំនិញរបស់ពួកគាត់ទាំងអស់តែម្តង អាជីវករ ដ៏ដែលបានបន្តទៀតថា ទំនិញខោអាវចម្រុះរបស់ពួកគាត់ គឺគាត់រកស៊ីស្របច្បាប់ទាំងអស់ ទាំងច្បាប់ខាងកម្ពុជានាំចេញ ទាំងច្បាប់ខាងច្រកទ្វារអន្តរជាតិថៃ ដោយឡែកខាងគយ ចាប់ពី ប៉ុស្ត៏ទី១ ដល់ប៉ុស្ត៏ទី
២ គឺពួកគាត់បង់ពន្ធជូន ទាំងអស់ដោយឡែកប៉ុស្ត៏ទី៣ គឺពួកគាត់ក៏បង់ពន្ធ ដែរ ហើយក៏ត្រូវគេចាប់ដកហូតទំនិញរបស់ពួកគាត់ដោយអយុត្តិធម៏បំផុត អាជីវករដ៏ដែល ក៏បានបង្ហើបទៀតថា ពួកគាត់ត្រូវតែធ្វើការតវ៉ាបែបនេះ ដោយខានមិនបានហើយមានការ អនុញ្ញាតិច្បាប់ត្រឹមត្រូវ ពីសាលាខេត្តបន្ទាយមានជ័យ និងសាលាក្រុងប៉ោយប៉ែត ឯខាងថៃឯណោះ ក៏មាន
ដូចគ្នាដែរ ជាពិសេសទំនងជា អភិបាលខេត្តទាំងពីរ ជួបចចារគ្នាដើម្បីរក ដំណោះស្រាយរកច្រកចេញអោយបានឆាប់បំផុត ប៉ុន្តែក្រុមអាជីវកររដ៏ដែលក៏បានបន្ត ទៀតថា ពួកគេត្រូវតែធ្វើដើម្បីជាកាព្រមានដល់ សមត្ថកិច្ចគយថៃកុំ អោយថ្ងៃក្រោយហ៊ានចាប់ទំនិញរបស់ពួកគាត់ត៏ទៅទៀត ៕ដោយពៅរី នៅមានត៏ក្រោយពេលធ្វើបាតុកម្មរួច Bun rithy




































