ដោយសារតែភាពស្រវឹងធ្វើឲ្យបុរសជាប្តីដុតម៉ូតូខ្លួនឯងចោលធ្វើឲ្យសាំងម៉ូតូឆាបឆេះរាលដាលឆេះផ្ទះចំនួន៣ខ្នង

0

ខេត្តបាត់ដំបង ÷ លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គីភ័យ ឆាបឆេះស្ទើរទាំងស្រុង រួមជាមួយនិងទ្រព្យសម្បត្តិប្រមាណជាង ២០០ លានរៀល ដោយសារតែបុគ្គលញៀនស្រាម្នាក់ ឈ្លោះជាមួយប្រពន្ធ បានដុតកម្ទេចម៉ូតូខ្លួនឯងចោល ហើយក៏បានរាលដាល់ដល់ផ្ទះតែម្តង។

ករណីដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០ យប់ ស្ថិតនៅចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមប្រភពមួយបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ រីម អុីម ភេទប្រុស អាយុ៤៣ឆ្នាំ បានឈ្លោះគ្នាជាមួយប្រពន្ធ ឈ្មោះ ហេង ហុនដោយសារតែភាពស្រវឹងធ្វើអោយបុរសជាប្តីដុតម៉ូតូខ្លួនឯងចោល ទើបធ្វើអោយសាំងម៉ូតូឆាបឆេះ និងរាលដាលឆេះផ្ទះចំនួន៣ខ្នងតែម្តង។

ផ្ទះដែល និងទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន១.ផ្ទះឈ្មោះ ហេង ហៀប ភេទស្រី អាយុ ៤០ឆ្នាំ ទំហំ ៨មx៦ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ(ខូចខាតទាំងស្រុង) ឆេះទូរទឹកកក ០១គ្រឿង ឆេះម៉ាស៊ីនត្រជាក់ ០១គ្រឿង និងសម្ភារ:មួយចំនួនទៀត សរុបការជាថវិកាប្រហែល១០០.០០០.០០០រៀល (មួយរយលានរៀល)២.ផ្ទះឈ្មោះ ហេង ហុន ភេទស្រី អាយុ ៤៥ឆ្នាំ ឆេះផ្ទះទំហំ ៤មX៥ម ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ(ខូចខាតទាំងស្រុង) ឆេះរថយន្តធុនតូច០១ គ្រឿង ឆេះម៉ូតូ០១គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់ប្រហែល ១២០.០០០.០០០រៀល(មួយរយម្ភៃលានរៀល) ៣.ផ្ទះឈ្មោះ ហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ ឆេះផ្ទះ ទំហំ៨មX៦ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ(ខូចខាត២០%) សរុបជាទឹកប្រាក់ប្រហែល ៤.០០០.០០០រៀល(បួនលានរៀល) ។ បើគិតសរុបការខូចខាតរួមជាទឹកប្រាក់ប្រហែល ២២៤.០០០.០០០រៀល(ពីររយម្ភៃបួនលានរៀល)ប៉ុន្តែមិនមានរងរបួសដល់មនុស្សទេ ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុក ១គ្រឿង និងរថយន្តច្នៃដឹកទឹក២គ្រឿង ដើម្បីជួយអន្តរាគមន៍ ៕ អត្ថបទ : ព្រាប.ស