កំពង់ស្ពឺ=បុរសម្នាក់ត្រូបានចាប់ខ្លួន ក្រោយពីតុលាការបានចេញដីការឲ្យខ្លួនតែ បុគ្គលមិនបានចូលខ្លួនតាមដីការ។ រឿងរ៉ាវដែលនាំឲ្យមានការចាប់ខ្លួនដោយតែ បុរសរូបនោះបានជំពាក់ប្រាក់គេជាច្រើនម៉ឺនដុល្លា និងប្រេងរាប់ម៉ឺនលីត្រ ហើយ មិនគោរពការសន្យា និងបានព្យាយាមគេចខ្លួនថែមទៀត។ ករណីឃាត់ជនសង្សយ័ខាងលើត្រូវបានធ្វើឡើង នៅវេលាម៉ោង ១១និង ០៥នាទី នាថ្ងៃទី ០២ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ភូមិផ្សាត្តពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ជនសង្សយ័មានឈ្មោះ ទេព ភារម្យ ភេទប្រុស អាយុ៤១ ឆ្នាំមាន ទីលំនៅ ភូមិអន្លងក្ងាន សង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៏ឯក ទិត្យ វណ្ណះ នាយការិយាលយ័ ស្រាវជ្រាវកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្សយ័ខាងដោយផ្អែកតាម ដីការបញ្ជាឲ្យចូលខ្លួន លេខ ១៨៤៨ ជ.ប.ច /១៤ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤ របស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ ឆបោក ។ តាមការរៀបរាប់របស់ជនសង្សយ័បានឲ្យសមត្ថកិច្ចដឹងថា រូបគេពិតជាបាន ជំពាក់លុយមួយចំនួនមែនរឿងទិញឡានបែនដឹកដី និងលុយប្រេង ដែលខ្លួន បាន
ជំពាក់យូរមកហើយ ។និងមានការព្រមព្រៀងសងជាដំណាក់កាល តែមួយ នេះរូបគេមិនមានប្រាក់ទើបរូគេចេះតែព្យាយាមគេច លុះមកពេលនេះក៏ត្រូវបាន កងរាជអាវុធហត្ថរូបគេ បញ្ជូនមកតុលាការ ។ នាយការិយាលយ័ បានបញ្ជាក់ថាជនសង្សយ័និងត្រូវបញ្ជូនទៅកាន់តុលាការ ភ្លាម ក្រោយពីបានឃាត់ខ្លួនបាន នៅចំណុចខាងលើ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ចចនី