រថយន្ដ​ដឹក​ឈើបុក​រថយន្ដ​អ្នកកាសែត​ពីក្រោយ​ ​ខ​ណះ​អ្នកកាសែត​បើក​ជែង​ទៅ​កាក់​ពាំង​ពីមុខ​

0

​ ​ខេត្តព្រះវិហារ​ ​រថយន្ដ​អ្នកកាសែត​ម្នាក់​ល្បី​ខាង​បើក​ប្រដេញ​រថយន្ដ​ដឹក​បទល្មើស​ព្រៃឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ក្នុងទិសដៅ​ពី​ភូមិ​ក្រាំង​ដូង​ចូលមក​ខេត្តព្រះវិហារ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ត្រូវ​រថយន្ដ​ដឹកឈើ​បុក​ពីក្រោយ​រថយន្ដ​អ្នក​កសែ​តខ​ណះ​បើក​ជែង​ក្នុង​ល្បឿន​លឿន​ទៅ​ចត​ពីមុខ​រថយន្ដ​ដឹកឈើ​។​គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ទ្បើង​នៅវេលា​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃទី​១២​កញ្ញា​២០១៤​ស្ថិតនៅ​ចំណុច​មុខ​វត្ត​ប្រយុទ្ធ​ក្នុងភូមិ​ប្រយុទ្ធ​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​ ​រថយន្ដ​បង្ក​ម៉ាក​តូយ៉ូតា​តា​កូ​ម៉ា​ពណ៌​ស​មិន​ស្គាល់​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ទិ​ត្យ​ស្រូ​ភ្នាក់ងារ​កាសែត​អាកា​ប៉េ​និង​អ្នកជិះ​ម្នាក់ទៀត​ត្រូវជា​កូនប្រុស​ហើយក៍​ជា​អ្នកកាសែត​ម្នាក់​ដែរ​។​សាក្សី​ឃើញ​ហេតុការណ៍​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​រថយន្ដ​របស់​អ្នកកាសែត​បាន​ខ្ទាត​ចំងាយ​

ជាង​១០​ម៉ែត្រ​ធ្លាក់​ចេញពី​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦២​សំណាងល្អ​តៃកុង​មិន​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​និង​ទៅបុក​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ​នោះ​។​រថយន្ដ​បង្ក​ម៉ាក​តា​កូ​ម៉ា​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​។​ ​សាក្សី​បាន​បន្តទៀតថា​មុន​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​ឃើញ​រថយន្ដ​កាមរី​របស់​អ្នកកាសែត​១​ក្រុម​ទៀត​បាន​ចូលរួម​ប្រដេញ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ពេញ​ផ្លូវជាតិ​លេខ​៦២​ជាមួយ​រថយន្ដ​ដឹកឈើ​ម៉ាក​ស្តា​រិច​១២​កៅអី​ពណ៌​ត្រី​ឆ្លូញ​រហូតដល់​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ​កើត​ទ្បើ​ងតែម្ដង​។​

សាក្សី​និយាយថា​ការ​ខំ​បើក​ក្នុង​ល្បឿន​លឿន​រត់គេច​ពី​ក្រុមអ្នកកាសែត​ដែល​យក​ដងផ្លូវ​ជាតិ​ធ្វើជា​ផ្ទះសំបែង​នោះ​ដោយសារ​ភ័យខ្លាច​នៅពេល​កាក់​ឃាត់​រថយន្ដ​ជាប់​នឹងត្រូវ​អ្នកកាសែត​ជំរិត​ទារលុយ​ច្រើនៗ​ពី​ពួកគាត់​ជា​ឈ្មួញ​ឈើ​។​ហើយ​បើ​ឈ្មួញ​ឈើ​សំរួល​អោយ​លុយ​តិចតួច​នោះ​ក្រុមអ្នកកាសែត​នឹង​កោះហៅ​ជំនាញ​មេព្រៃ​មក​ចាប់​យកទៅ​រក្សាទុក​នៅ​ស្នាក់​ការមិន​ខាន​។​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ហួស​ដៃ​ពី​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាច​រ​ព្រោះ​កំលាំង​ជំនាញ​មេព្រៃ​បាន​ទៅ​អូស​យក​រថយន្ដ​និង​វត្ថុតាង​ឈើ​ប្រណីត​ក្នុង​រថយន្ដ​ទៅ​ទុក​នៅ​ទីស្នាក់ការ​របស់ខ្លួន​រីឯ​រយ​ថ​ន្ដ​បង្ក​ត្រូវ​អ្នកកាសែត​ហៅ​រថយន្ដស្ទូច​មក​ស្ទូច​ហើយ​បើក​គេច​ចេញទៅ​បាត់​។​ ​លោក​រ៉ាត់​សោភា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​បានអោយដឹង​ថា​កន្លងមក​អ្នកកាសែត​អាកា​ប៉េ​ម្នាក់នេះ​ត្រូវបាន​គាត់​ហៅ​មក​និយាយ​

IMG_1616

ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​ដេញ​រថយន្ដ​ដឹកឈើ​ដើម្បី​ទារលុយ​កាក់​ពី​ឈ្មួញ​ឈើ​ប៉ុន្ដែ​ត្រូវបាន​អ្នកកាសែត​ម្នាក់នេះ​បដិសេធថា​គ្មាន​ភស្តុតាង​សំរាប់​ចោទប្រកាន់​គាត់​ទេ​ប៉ុន្ដែ​លើក​នេះ​មាន​ភស្ដុតាង​ជាក់ស្ដែង​អញ្ចឹង​ចាំ​គាត់​សួរ​បញ្ជាក់​រឿងនេះ​។​ ​លោក​ឆេញ​សេង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​កញ្ញា​នេះ​ថា​រថយន្ដ​ដឹកឈើ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ទីកន្លែង​រដ្ឋបាល​ព្រៃ​របស់លោក​។​លោក​និយាយថា​ក្នុង​រថយន្ដ​ឃើញ​មាន​គល់ឈើ​ធ្នង់​ចាស់ៗ​ចំនួន​៨​ដុំ​ប៉ុណ្ណោះ​បើតាម​ការ​ស៊ើបសួរ​ទើប​ដឹងថា​រថយន្ដ​អ្នកកាសែត​ខាងលើ​ពិតជា​បើក​ដេញ​កាក់​រថយន្ដ​ដឹកឈើ​ប្រាកដ​មែន​។​ម្ចាស់​រថយន្ដ​ដឹកឈើ​បាន​រត់គេចខ្លួន​ហើយ​ទុក​រថយន្ដ​និង​គល់ឈើ​ចោល​នៅ​កន្លែងកើតហេតុ​ហើយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ​។​ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រយុទ្ធ​បាន​រាយការណ៍​អោយដឹងថា​នៅ​ទល់មុខ​វត្ត​ប្រយុទ្ធ​ជាប់​ផ្លូវជាតិ​លេខ​៦២​មាន​ប៉ុស្ដិ៍​កុងត្រូលជជុះ​ដុះ​ស្លែ​មួយកន្លែង​ត្រូវគេ​ដឹងថា​មាន​មេព្រៃ​ឈ្មោះ​ធា​ធី​ម​មាន​នគរបាល​សេដ្ឋកិច្ច​ក្រសួង​

ឈ្មោះ​រ៉ា​,​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ព្រះវិហារ​ហើយ​ថែមទាំង​មាន​អ្នកកាសែត​និង​ភ្នាក់ងារ​ទូរទស្សន៍​ខ្លះ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ចាំ​កាក់​និង​ដេញ​រថយន្ដ​ដឹក​អនុផល​ព្រៃឈើ​ខុសច្បាប់​ដើម្បី​ទារលុយ​ថ្លៃ​ការពារ​។​ ​ប្រជាពលរដ្ឋ​និយាយថា​ពួកគាត់​ខំ​ធ្វើស្រែ​ចំការ​មួយ​រដូវ​មិន​ស្មើ​ក្រុម​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​រយះពេល​១​ខែ​ផង​ដោយ​ពួកគាត់​បាន​ស៊ើបការណ៍​ដឹងថា​ក្នុង​១​ខែៗ​ក្រុម​នេះ​អាច​រកលុយ​ក្រៅ​ផ្លូវច្បាប់​បាន​ចាប់ពី​១​ពាន់​ដុល្លារ​ដល់​២​ពាន់​ដុល្លារ​អាមេរិក​ហើយ​មិនយូរ​ខែ​ប៉ុន្មាន​ឃើញ​នាំគ្នា​ដូរ​ស៊េរី​រថយន្ដ​ថ្មីៗ​ស្ទើរ​គ្រប់គ្នា​។​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ប្រាប់​កុងត្រូលជជុះ​ខាងលើនេះ​អោយ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ផ្សេងទៀត​ព្រោះ​ជា​រៀងរាល់​យប់​ពួកគាត់​ដេក​មិនសូវ​លក់​ទេ​ឮ​តែ​សូរសំលេង​ដេញ​ទ្បាន​ដឹកឈើ​វី​វូ​រំខាន​ដំណេក​ខ្លាំងណាស់​៕ ​ប៊ុន វាសនា