​ល្បែង​តា​យ ស៊ីវ គ្មាន​ច្បាប់​កំពុង​សំងំ​លេង​ដោយ​សំអាង​លើ​ផ្លាកសញ្ញា​កា​ស៊ី​ណូ ដឺ​វី​មាណ​

0

​ខេត្តកំពត​៖ មាន​គេ​លួច​ទំលាយ​ថា ល្បែង​តា​យ សី​ុ​វ គ្មាន​ច្បាប់​ទំលាប់​មួយកន្លែង​កំពុងបើក​លេង​យ៉ាង​ក្រ​អើត​ដោយ​ជ្រក​ក្រោម​ផ្លាក​យីហោ កា​សី​ណូ​ដឺ​វី​មាណ​ដែលមាន​ទីតាំង​ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពុងត្រាច ខេត្តកំពត ហើយ​ល្បែង​តា​យ សីុ​វ ខុសច្បាប់​ខាងលើ​បាន​លួច​បើក​លេង​រាប់​ខែ​មកហើយ ថែមទាំង​ភ្នាល់​សី​ុ​សង​ធំៗ ដោយមាន​ថៅកែ​ជា​ជនជាតិ​វៀតណាម​។រូបថត 2

​ ចំពោះ​ការបើក​លេងល្បែង តា​យ ស៊ី​ង ក្នុង​បរិវេណ​កា​ស៊ីណូ​ដឺ​វី​មាណ​ដោយ​ចំហ​បែបនេះ គេ​មិនដឹងថា មេ​សី​ុ​សង​ជនជាតិ​វៀតណាម​ខាងលើ​រត់ការ​ត្រឹម​ថ្នាក់​ណា​នោះទេ ទើប​ហ៊ាន​បើក​ស្វាគមន៍​ភ្ញៀវ​សឹងតែ​២៤​ម៉ោង​បែប​នេះឡើយ​។​ម្យ៉ាងទៀត​ល្បែង​តា​យ សី​ុ​វ ខាងលើ​បើកចាក់​ភ្នាល់​១​ដៃៗ​រាប់ពាន់​ដុល្លា ថែមទាំង​មាន​មនុស្ស​ចោមរោម​ចាក់​សី​ុ​សង​ដូច​គេ​មើល​ប៉ា​ហី​ុ ប៉ុន្តែ​បែរជា​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ទៅ​ស្រៀ​ស​សៃ​ម្តង​សោះ​។

​ប្រភព​ដ៏​ជឿរ​ជាក់​ខាងលើ​បាន​បង្ហើប​ទៀតថា ការបើក​ល្បែង​តា​យ សី​ុ​វ ក្នុង​បរិវេណ​កា​សី​ុ​ណូ ដឺ​វី​មាណ បាន​ដោយ​រលូន​បែបនេះ ដោយសារ​ថៅកែ​ជនជាតិ​វៀតណាម​រូបនោះ សំអាង​លើ​ច្បាប់​របស់​កា​សី​ុ​ណូ​វី​មាណតែ​ប៉ុណ្ណោះ​ទើប​ឆ្លៀតឱកាស​មក​សំងំ​បើក​លេងសី​ុ​សង​ក្បែរៗ​នោះ​តែម្តង ព្រោះ​គេ​គិតថា ការបើក​បន​ល្បែង​ក្នុង​បរិវេណ​កា​សី​ុ​ណូ​ពិត​ជាមាន​សុវត្ថិភាព គឺ​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណាមួយ​មក​រំខាន​ឡើយ ពិសេស​ជាងនេះទៅទៀត គ្មាន​ខ្ទង់ចំណាយ​ដូច​ម្ចាស់កា​សី​ុ​ណូ​នោះឡើយ ដោយ​គ្រាន់តែ​ចំណាយ​បន្តិចបន្តួច​ជូន​ដល់​អ្នកកាង​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​។រូបថត 3

​ប្រភព​បាន​បញ្ជាក់ថា ល្បែង​តា​យ សី​ុ​វ ដែល​កំពុងបើក​លេង ដោយ​ជ្រក​ក្រោម​ដំបូល​កា​សី​ុ​ណូ ដឺ​វី​មាណ នោះ ហាក់​មាន​ភាព​ក្រ​អើត​គឺ​មិន​ខ្លាច​ច្បាប់​ថែមទាំង​គ្មាន​ញញើត​អាជ្ញាធរ​និង​សមត្ថកិច្ច​តំបន់​បន្តិច​ឡើយ កុំថាឡើយ​ប៉ូលិស ប៉េអឹម សូម្បី​ស្ថាប័ន​ជំនាញ​ផ្សេងៗ​ក៏​ថៅកែ​ល្បែង​តា​យ សី​ុ​វ ម្នាក់នេះ​ព្រឺ​ផង ហើយ​ប្រសិន​មាន​គេ​សួ​នាំ​មេ​តា​យ សី​ុ​វ វៀតណាម​នោះ បែរជា​ប្រាប់ថា ជា​របស់​កា​សី​ុ​ណូ​ដឺ​វី​មាណ​ដែលមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ តែ​ធាតុពិត​លួច​មក​ជ្រក​ក្រោម​ផ្លាក​យីហោ​គេ​សោះ​។​

ដូច្នេះ​បើ​អាជ្ញា​មាន​សមត្ថកិច្ច​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជ្រាប​ដូច​សេចក្តីរាយការណ៍ ខាងលើនេះ សូម​ចុះមក​ត្រួតពិនិត្យ​ឬ​បង្ក្រាប​ល្បៃ​ង តា​យ សី​ុ​វ ខុសច្បាប់​ដែល​កំពុង​ជ្រកកោន​ក្នុង​បរិវេណ​កា​សី​ុ​ណូ​ដឺ​វី​មាណ នេះ​ផង​បើ​ទុក​យូរ​ប្រយ័ត្ន​មាន​បញ្ហា​កាន់តែ​ធំ ព្រោះ​កន្លងមក​មាន​គេ​លួចខ្សឹប​ថា មេ​បើក​បន​ល្បែង​នេះ​សុទ្ធតែ​លេង​ដោយ​ប្រើ​ល្បិចកល សី​ុ​លុយ​ស្រស់ៗ​មិន​ត្រឹមតែ​សី​ុ​លុយ​ដុង​ឬ​ប្រាក់​ដុល្លា​នោះទេ សូម្បី​ប្រាក់រៀល​ក៏​សី​ុ​គ្មាន​ប្រណី​ដែរ​៕ ដោយផន សុខជាតិ