​​ជើងមាន់ សាច់មាន់​ជាប់​ឆ្អឹង​ផ្ទុក​សារធាតុ​គីមី​៨៤​គីឡូក្រាម​ត្រូវបាន​កំលាំងចំរុះ ច្រក​អន្តរជាតិ​ជាំ​ធ្វើការ​បង្ក្រាប​រឹបអូស​ដុត​បំផ្លាញចោល​

0

ឧ​ត្ត​រ​មានជ័យ​៖ ឆ្អឹង​មាន់​ជាប់សាច់​និង​ជើងមាន់​ផ្ទុក​សារធាតុ​គីមី​កំ​ឲ្យ​ស្អុយ​ចំនួន​៨៤​គីឡូក្រាម ត្រូវបាន​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ​ធ្វើការ​បង្ក្រាប​និង​ដុតបំផ្លាញ​ចោល មិន​ឲ្យ​នាំចូល​បន្តទៅទៀត​។​ហេតុ​ការ​កម្លាំងចំរុះ​ច្រក​ជាំ​ធ្វើការ​បង្ក្រាប​ជើងមាន់ សាច់មាន់​នោះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៤​នៅ​ចំណុច​ច្រក​អន្តរជាតិ​ជាំ​ស្ថិតនៅ​ក្នុងភូមិ​លើ​ភ្នំ ឃុំ​ត្រពាំង​ប្រ៍​យ ស្រុក​អន្លង់វែង​.​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្នុង​ការចុះ​ចាប់​បង្ក្រាប​ជើងមាន់ សាច់មាន់​ជាប់​ឆ្អឹង​ដែល​ដាក់​សារធាតុ​គីមី កំ​ឲ្យ​ស្អុយ ខូចគុណភាព​នោះ​មាន​កម្លាំង​មន្ត្រី​គយ​មន្ត្រី​ទីស្នាក់ការ​ច្រក ប៉ូលិស​អន្តោ​ប្រ​វែ​សន៍​និង​មន្ត្រី​កាំកុងត្រូល​ដែល​ធ្វើការ​បង្ក្រាប​នោះ​។IMG_0979

​លោក​ឃី​វ ចាន់​សុខុម ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ការចាប់​បង្ក្រាប​ជើងមាន់ សាច់មាន់​ជាប់​នេះ​ដូច​ភ្លៀងរលឹម ក៏​នៅតែមាន​លួចលាក់​ប​ង្កុ​ប​ក្នុង​ឥ​វ៉ាន់ ប​ន្ទិ​ចប​ន្ទួ​ច​ប៉ុណ្ណោះ​វា​មិនមាន​អ្វី​ច្រើន​នោះទេ យ៉ាងណាក៏ដោយ​ក៏​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ​របស់​យើង​នៅតែ​ខិតខំ​ទប់ស្កាត់​ឲ្យ​បាន ពីព្រោះ​ជើងមាន់​និង​សាច់មាន់​ជាប់​ឆ្អឹង​ទាំងនោះ​ប្រើប្រាស​នូវ​សារ​ធាតុគីមី​ដាក់​កំ​ឲ្យ​ស្អុយ​ហើយ​បើ​យើងទាំងអស់គ្នា​ហូប​ទៅ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​លោក​ឃី​វ ចាន់​សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា រីឯ​អាជីវករ​ដែល​ទិញ​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​ខូចគុណភាព​លោក​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ​អាជីវករ​មួយចំនួនទៀត​បាន​រត់​គេចខ្លួនបាត់​មិន​ព្រម​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​នោះទេ​.​ហើយ​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​ទាំងនោះ​បាន​ដុត​កំទេចចោល​នៅ​ខាងក្រោយ​ទី​ស្នាក់​ចំរុះ​៕ ដោយផន សុខជាតិIMG_0978