​លោកជំទាវ ម៉ែន សំអន អញ្ជើញ​សាកសួរ​សុខទុក្ខ​កុមារកំព្រា​នៅ​មណ្ឌលកុមារ​កំព្រា​ខេត្តស្វាយរៀង

0

​​ស្វាយរៀង​÷ នា​ឳ​កាស​បុណ្យ​ភ្ជំបិណ្ឌ​កាន់បិណ្ឌ​ឆ្នាំនេះ​លោកជំទាវ​ឩ​ប​នាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋ​ម​ន្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​កាល​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​កុមារកំព្រា​នៅ​មណ្ឌលកុមារ​កំព្រា​ខេត្តស្វាយរៀង​និង​មណ្ឌលកុមារ​កំព្រា​អង្គការ Aspeca​។​នា​ឳ​កាស​នោះ​លោកជំទាវ​និង​អ្នកតំណាង​រា​ស្ត្ត​មណ្ឌល​ស្វាយរៀង​ព្រមទាំង​ក្តុ​ម​ការងារ​បានរៀបចំ​អាហារ​ថ្ងៃត្រង់​មាន​បាយ​ម្ហូប​ជាច្រើន​មុខ​នំ​បញ្ចុក​សម្លការី​មាន​ទឹកក្រូច​ទឹក​ត្រជៀកកាំ​ទឹកបរិសុទ្ធ​ជូន​ក្មួយៗ​ហូប​ប្រកបដោយ​ភាពសប្បាយ​រីករាយ​និង​ស្និត​ស្នាល​បំផុត​។​20140912_113735

បើតាម​របាយ​ការ​របស់​ប្រធាន​មណ្ឌល​បាន​ឲ្យ​ដឹងថា កុមារកំព្រា​ទាំងពី​មណ្ឌល​ស្នាក់​នៅមាន​ចំនួន​៥៥​នាក់​ស្រី​៣០​នាក់​ក្នុង​នោះមក​មណ្ឌល​របស់​រដ្ឋាភិបាល​មាន​កុមារ​ស្នាក់នៅ​៣៩​នាក់​ស្រី​២០​នាក់​មណ្ឌល​របស់​អង្គការ​Aspeca​ចំនួន​១៦​នាក់​ស្រី​១០​នាក់​មាន​ម៉ែ​ដោះ​និង​មន្ត្រី​បំរើ​ការងារ​ទាំងពី​មណ្ឌល​ចំនួន​១០​ស្រី​៧​នាក់​។​ក្មួយៗ​បាន​ទៅ​រៀន​ដា​លា​ចំណេះ​ទូទៅ​រួមមាន​សាលាបឋមសិក្សា​១៩​នាក់​ស្រី​១០​នាក់​អនុវិទ្យាល័យ​១៦​នាក់​ស្រី​៨​នាក់​វិទ្យាល័យ​៥​នាក់​ស្រី​៤​នាក់​មហាវិទ្យាល័យ​១២​នាក់​ស្រី​៥​នាក់​រៀន​វិជ្ជា​ជី​វះ​១​នាក់​ស្រី​មាន​ជម្ងឺ​២​ស្រី​សរុប​៥៥​នាក់​ស្រី​៣០​នាក់​។​នៅក្នុង​មណ្ឌល​មាន​បង្រៀន​កុំ​ព្យូ​ទ៏​រ​ភាសា​បារាំង​ភាសា​អង់គ្លេស​។​លោកជំទាវ ម៉ែន សំអន មានប្រសាសន៍​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​ទាំងបី​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​ក្មួយៗ​កុមារកំព្រា​និង​ម៉ែ​ដោះ​មន្ត្រី​បំរើ​ការងារ​ទាំងពី​មណ្ឌល​នៅ​ខេត្តស្វាយរៀង​ជាទី​នឹករលឹក​ជា​គោរព​ស្រឡាញ់​អស់ពីដួងចិត្ត​នា​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​នេះ​។​លោកជំទាវ​ក៍បាន​ផ្ដាំផ្ញើរ​ដល់​ក្មួយៗ​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ​និង​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ព្រោះ​ក្មួយៗ​អា​គត់​ជា​ទំ​ស្នង​ឬ​ស្សី​នង​ជា​សរស​ទ្រូង​ប្រទេសជាតិ​។​នា​ឳ​កាស​នោះ​លោកជំទាវ​បាន​នាំ​អំណោយ​មក​ចែកជូន​មាន​សៀវភៅ​៥០០​ក្បាល​បុ​ិ​ច​៥៥​ដើម​ទឹកក្រូច​៥​កេះ​ទឹក​ត្រជៀកកាំ​៥​កេះ​ទឹកបរិសុទ្ធ​៥​េ​កះ​ផងដែរ​។​20140912_113922

ក្មួយៗ​ក្នុង​ម្នាក់​ទ​ទូល​បាន​សៀវភៅ​៥​ក្បាល​បុ​ិ​ច​១​ដើម​ថ​វ​កា​១០០០០​រៀល​ម៉ែ​ដោះ​និង​មន្ត្រី​បំរើ​ការងារ​ទាំងពី​មណ្ឌល​ក្នុង​ម្នាក់​ទទួលបាន​ថ​វ​កា​៦០០០០​រៀល​សា​រ៉ុង​១​ផងដែរ​៕​គឹម សេង​សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​ឆ្លើយតប​គ្រោះមហន្តរាយ​ ​សៀមរាប​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ​២០១៤​នេះ មាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ខេត្ត​ឆ្នាំ​២០១៤ ក្រោម​អធិបតី ភាព​របស់លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង អង្គការ​ដៃគូ​ចូលរួម​ផងដែរ​។​ដោយផន សុខជាតិ20140912_114156