បទល្មើស​នេសាទ​ក្នុង​ដែនទឹក​ខេត្តសៀមរាប​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​

0

​សៀមរាបៈ​ ​នៅក្នុង​រដូវ​បិទ​ការនេសាទ​នា​ឆ្នាំ​២០១៤​នេះ​ដែលជា​រដូវ​ត្រី​ពង​កូន​នោះ​មាន​សេចក្តីរាយការណ៍​មក​ថា នៅលើ​ដែនទឹក​នៃ​ខេត្តសៀមរាប​បាន​នឹង​កំពុង​កើតមាន ឡើង​នូវ​បទល្មើស​នេសាទ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការបង្ក្រាប​ណាមួយ​ពី​images (3)សមត្ថកិច្ច​ជំនាញ​ជលផល​នៅ​តំបន់​នោះទេ​។​ ​បទល្មើស​ដែល​បាន​នឹង​កំពុង​កើតមាន​ទាំងនោះ គឺមាន​ទំរង់​ច្រើនបែប​យ៉ាង​ពិ សេស​គឺ​ការនេសាទ​ខុសច្បាប់​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចាប់​ត្រី ដែល​ច្បាប់ បាន​ហាមឃាត់​ដូចជា​ការដាក់​បរ អ៊ុយ​ស្បៃ​មុង​និង​ឆ្នុក ដែលមាន​ក្រឡា​ល្អិត​ជា ដើម​ដែល​ឧបករណ៍​ទាំងនេះ​ត្រូវគេ​ដឹងថា​មិន​ត្រឹមតែ​ចូល​ត្រី​ធំ​នោះទេ​គឺ​ចូល​ទាំង ត្រី​តូចៗ​ផងដែរ​។​images (1)

​យោងតាម​សេចក្តីរាយការណ៍​ដ៏​គួរអោយ​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​ជំ នា​ញ​មួយចំនួន ដែល​មិនសូវ​សប្បាយចិត្ត​ទៅនឹង​ទង្វើ​បំផ្លាញ​មច្ឆា​ជាតិ​អោយ​ផុត ពូជ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា នៅក្នុង​រដូវ​បិទ​ការនេសាទ​ឆ្នាំ​២០១៤ នេះ នៅក្នុង​ភូមិសាស្ត្រ​ដែនទឹក​ខេត្តសៀមរាប​គឺ​ពោ​ពេញ​ទៅដោយ​បទល្មើស​នេ សាទ​យ៉ាង​អនាធិបតេយ្យ​គ្មាន​ការ​កោតក្រែង​ចំពោះ​សមត្ថកិច្ច​ជលផល និង​មន្ត្រី ជំនាញ​ពាក់ព័ន្ធ​ទាល់តែសោះ​ហើយ ដែល​ការ​នេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ប្រហែលជា​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ការ​ប្រ​ព្រិ​ត្ត​អំពើពុករលួយ​របស់​ម​ន្ត្រី​មាន​សមត្ថ កិច្ច​ដែល​គ្រប់គ្រង​ដែនទឹក​ខេត្តសៀមរាប​នេះ​ជាមិនខាន​។​ ​images (2) - Copy

ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​បរ អ៊ុយ​ស្បៃ​មុង និង​ឆ្នុក ត្រូវបាន​គេ​ប្រទះ ឃើញ​ពួក​អ្នកនេសាទ​ល្មើសច្បាប់​ដាក់​នៅ​សឹង​ពាសពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៃ ខេត្តសៀមរាប​ពិសេស​ក្នុងស្រុក​សូទ្រនិគម​និង​ស្រុក​ជីក្រែង​។​ ​បើតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​មួយចំនួន ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ ខ្លាញ​ក្រែង​មាន​គ្រោះភ័យ​ទៅ​ថ្ងៃក្រោយ​នោះ បាន​ខ្សឹបប្រាប់​អ្នកយកព័ត៌មាន យើង​ថា នៅក្នុង​មួយ​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៤​នេះ​គឺ​ពួក​អ្នកនេសាទ​ល្មើសច្បាប់ ទាំង​នោះគេ​បាន​រត់​ការបង់​សេវា​សំរាប់​ការនេសាទ​ដោយ​ខុសច្បាប់​នោះ​អស់​រាប់ ម៉ឺន​ដុល្លារ​ជូនទៅ​សមត្ថកិច្ច​ជំនាញ​ជលផល​សៀមរាប តាំងពី​ថ្នាក់ក្រោម​រហូត ដល់​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​ដោយ​តូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​ ​images

ទាក់ទិន​នឹង​ការលើកឡើង​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការ ពន្យល់បាន​ទេពី​លោក​លោក រិ​ន សំអុន នាយផ្នែក​រដ្ឋបាល​ជល​ផល​ដំ​ដែក​គ្រប់ គ្រង​បួន​ស្រុក និង​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប លោក ព្រិ​ន សា​វិ​ន​។​ ​ដោយ​ខេង​ឧ​ត្ត​ម​ ​