​រថយន្ត​ចែ​ដែ​ត ដឹក​សំពីងសំពោង ក្រឡាប់​ដោយសារ​ស្គាល់ចិត្ត​សមត្ថកិច្ច​ប៉ូលីស​

0

​ត្បូងឃ្មុំ​៖ រថយន្ត​ដឹក​សំពីងសំពោង​ទាំងយប់​ទាំង​ថ្ងៃ រហូតដល់​ក្រឡាប់ ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា ដោយសារ​ថៅកែ​រថយន្ត​ដឹកទំនិញ​ទាំងនោះ ស្គាល់ចិត្ត​ប៉ូលីស​របស់​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ទើប​ហ៊ាន​ដឹក​បំពាន​បែបនេះ ហើយ​បណ្តាល​ឲ្យ​ក្រឡាប់​ទាំង​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ ចំណុច ជិត​ផ្សារ​ស្ទឹង​ខាងលិច ស្ថិតក្នុង​ភូមិ​ពោ​រោង​លិច ឃុំ​កោង​ការ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​ DSC02216

​ ​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ពញាក្រែក​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​នោះ​មាន​ម្ចាស់​ឈ្មោះ ចែ​ដែ​ត ផ្សារ​ក្រែក ហើយ​រថយន្ត ម៉ាក​ហ៊ី​ណូ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ យ​.០៦០០ ភ​.​ព​.៣ ដឹកទំនិញ មាន មី​សញ្ញា​ខ្លាឃ្មុំ សាប៊ូ ប្រដាប់ប្រដា​ក្មេង​លេង និង​ឥ​វ៉ាន់​ចាប់ហួយ យក​មកពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ហើយ​មក​ក្រឡាប់​ចំណុច​ខាងលើ​តែម្តង ។ ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ ។​ ​ ​ហើយ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា គេ​ឃើញ​មាន​កម្លាំង​ប៉ូលីស​ចរាចរ​របស់លោក ស្នងការ​ខេត្ត​ដាក់​នៅ ត្រួតពិនិត្យ​ជិត​សាលាខេត្ត​ត្បូងឃ្មុំ ជាប់​ជាប្រចាំ​ដែរ ហេតុ​អី​នៅតែមាន​រថយន្ត​ដឹក​សំពីងសំពោង​យ៉ាង​រលូន​ទៅវិញ ។DSC02212

​ ​ ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​វិញ​បាន​អះអាងថា កន្លងមក​កម្លាំង​យើង​អនុវត្តន៍​ជាបឋម ហើយ​មាន​ភាពទន់ភ្លន់​ទៀត​នោះ បាន​ពិន័យ​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​រាប់រយ​គ្រឿង នឹង​បាន​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹក​បែបនេះ ។ ឥលូវ​នេះ​យើង​បាន​អនុវត្តន៍​តាមច្បាប់​ចរាចរ យើង​បានទទួល​គោលការណ៍​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម​អភិបាល​ខេត្តហើយ គឺ​រឹតបន្តឹង​រថយន្ត​ដែល​ដឹក​សំពីងសំពោង​បែបនេះ ត្រូវ​ទំលាក់ចោល​ទាំងអស់ ហើយ​យើង​ត្រូវ​សហការ​រួម​ធ្វើ​ទាំងអស់គ្នា ៕ដោយផន សុខជាតិDSC02212