ភ្នំពេញ៖ តារាចម្រៀងដែលមានត្រឹមតែឡាន ទីកូកញ្ជាស់ ឡើងមកជិះរថយន្តតម្លៃរាប់ម៉ឺន ដុល្លារ នាង អ៊ីវ៉ា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ត្រូវបានប្រភពទម្លាយឲ្យដឹងថា នាងជាមនុស្សដែលពូកែវាយឬក និង ឆ្មើងឆ្មៃ ។ ម្ចាស់បទចម្រៀង “សុំជួបបង១ម៉ោងចុងក្រោយមុននឹងបែកគ្នា” ក្រោយល្បីល្បាញលើឆាកសិល្បៈ ចាប់ផ្តើមលេចឭថា នាង ជាទាភ្លេចទ្រនំ ឬ ជាមនុស្សដែលពូកែវាយឬកឆ្មើងឆ្មៃ ដាក់អ្នកស្រុកភូមិ និងមិត្តភក្តិរបស់នាង ។ ប្រភពពីខេត្តកំពង់ស្ពឺ ដែលនិយាយចេញពីមាត់មិត្តភក្តិជាច្រើនរបស់តារាចម្រៀង អ៊ីវ៉ា បានទម្លាយថា “អ៊ីវ៉ាក្រោយល្បី ជាមនុស្សដែលពូកែវាយឬក ដោយធ្វើមិនស្គាល់មិត្តិភក្តិ ដែលនៅក្បែរភូមិផង របងជាមួយនឹងគ្នា ។
ប្រភពបន្តទៀតថា បើទោះបីជាយើងខំធ្វើស្គាល់នាង តែនាងមិនបានស្គាល់យើងឡើយ ដែលខុសស្រឡះកាលពីនាងមិនទាន់ល្បី” ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ និស្សិតម្នាក់ដែលសិក្សានៅសាកលវិទ្យាល័យ IU ត្រូវជាមិត្ត មិត្តភក្តិរបស់អ៊ីវ៉ា ក៏បាននិយាយថា “មិត្តភក្តិរបស់អ៊ីវ៉ា បានប្រាប់នាងថា តារាចម្រៀងនេះឥឡូវពូកែវាយឬកណាស់ បើទោះបីជានាងស្គាល់ថា ជាមិត្តភក្តិចេញពីខេត្តកំពង់ស្ពឺដូចគ្នា តែតារាចម្រៀងនេះ ធ្វើមិនស្គាល់ ព្រោះថាពេលនេះមកបីគេឡើងទ្រនំ និងកាលីប ថ្មី ទើបបែបនេះ ” ។
តែទោះជាយ៉ាងណា ទះដៃតែម្ខាងវាមិនអាចឭទៅរួចនោះទេ ខាងអ្នកសារព័ត៌យើងខំព្យាយាមទាក់ទងទៅតារាចម្រៀងរូបនេះ ដើម្បីចង់ដឹងពីបញ្ហាព័ត៌មានមាត់ចាប មាត់ព្រាបនេះដែរ តែមិនអាចទាក់ទងបាន នៅរសៀលនេះ ៕ ស្តាប់បទ “សុំជួបបង១ម៉ោងចុងក្រោយមុននឹងបែកគ្នា” ៖