ជនសង្ស័យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និយាយថា៖ ប្រធានរដ្ឋបាលជលផលស្រុកជីក្រែង បើកភ្លើងខៀវអោយពួកគេ

0

សៀមរាប ស្រុកជីក្រែងមានចំនួន១២ឃុំ ឃុំដែលទឹកទន្លេសាបចូលដល់មានចំនួន៧ឃុំគឹឃុំឬស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង ឃុំអន្លង់សំណរ ឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ។ លោក ជុំ ភាព ប្រធានរដ្ឋបាលជលផល ស្រុកជីក្រែង មានតួនាទីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចំនួន ៦ឃុំ លើកលែងតែឃុំអន្លង់សំណរ គឺជាតួនាទីរបស់ លោក យឹម ស៊ីវ័ន្ត ។ DSC04080

បច្ចុប្បន្ននេះឃុំទាំង ៧ ខាងលើកំពុងតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង និងមោងក្រលាញឹកសាច់រ៉ាវវែងយ៉ាងអនាធិបតេយ្យ។ យោងតាមសម្តីជនសង្ស័យ ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងពីរប្រភេទ នៅចំនុចមួយចំនួនដូចជា .ព្រៃប្រស់ .ពាក់យាម .កាន់កាប់ .កែងនរា .ក្បាលដំរី .ល្ហាលព្រួល។ល។ DSC04968

បាននិយាយយ៉ាងក្រអឹតក្រទោមថា៖ បច្ចុប្បន្នគ្មានអ្វីធំជាងលុយទេ! មានលុយអាចប្រើខ្មោចអោយដាំបាយបានដូចជាពួកគេចំណាយម្នាក់ ១៥ម៉ឺនរៀល អោយទៅ លោក ជុំ ភាព ពួកគេអាចប្រើប្រាស់ឧបកណ៍ស្បៃមុងមកនេសាទនៅរដូវត្រីពងកូនបាន។ ម្យ៉ាងវិញទៀត នៅពេលដែលកម្លាំងគណបញ្ជាការឯកភាពស្រុក (កម្លាំងចម្រុះ) ចុះប្រត្តិបត្តិ-ការណ៍ទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទលោក ជុំ ភាព ទូរស័ព្ទទៅមេកញ្រ្ចែង(ថៅកែទិញត្រី)អោយប្រាប់ពួកគេពន្លិច ឬសារទុកឧបករណ៍ខុសច្បាប់ទាំងនោះ។DSC05487

ប៉ុន្តែបើនរណាយីអ៊ុនដាក់ សារមិនទាន់ឬមេ-កញ្ច្រែងទូរស័ព្ទមិនចូលឧបករណ៍ខុសច្បាប់ទាំងនោះត្រូវបានកម្លាំងចម្រុះកាប់បំផ្លាញចោល។ជុំវិញបញ្ហា ខាងលើលោក ជុំ ភាព បានបំភ្លឺប្រាប់អ្នកសារព៌តមានថា៖ បញ្ហាទាំងនេះមិនមែនជាការពិតទេ ពួកជនសង្ស័យទាំងនោះនិយាយបែបនេះ ព្រោះពួកគេស្អប់លោក​ដែលតែងតែកាប់បំផ្លាញ ឧបករណ៍ខុសច្បាប់របស់ពួកគេ។DSC05519

ចំណែកឯឃុំអន្លង់សំណរវិញ តាមបណ្តោយទំនប់៧៨ (ហៅទំនប់សួង)ចាប់ពីលូធំខាងលិច រហូតដល់ ប្រអប់ស្តុបទឹកលោក ចិន ធឿន ដែលជាព្រំប្រទល់រវាងឃុំអន្លង់សំណរ និងឃុំស្ពានត្នោត សុទ្ធសឹងតែឧបករណ៍ស្បៃមុង និងមោងក្រឡាញឹករ៉ាវវែង ក្នុងនោះដែរជនសង្ស័យ៧០% គឺជាបងប្អូន កូនចៅ មន្រ្តីរាជការ ឃុំអន្លង់សំណរ អ្នកខ្លះសគឺជាបងប្អូន កូនក្មួយ របស់សមាជិកគណៈមេបញ្ជាការឯកភាពស្រុក (កម្លាំងចម្រុះ) សកម្មភាព និងទិដ្ឋភាពបែបនេះ តើលោក ព្រិន សាវិន មានមធ្យោបាយយ៉ាងណា ដើម្បីកែទម្រង់ ក្នុងការអភិរក្សមច្ឆាជាតិនៅរដូវត្រីពងកូនឆ្នាំ២០១៤ នេះ? ស្រុកជីក្រែង DSC05520(ដោយ អ៊ុក ផ្លុង )