​ផឹក​ស្រវឹង​បើក​ម៉ូតូ​ដួល​ចូល​ព្រៃ​រងរបួស​ធ្ងន់​សន្លប់​តែម្នាក់ឯង​

0

កំពង់ឆ្នាំង​៖ អ្នក​ស្រវឹង​ម្នាក់​បាន​សន្លប់​និង​រងរបួស​ធ្ងន់​ដោយសារ​ជិៈ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បោក​ទៅនឹង​គល់ឈើ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ ស្ថិតនៅ​ក្នុងភូមិ​អូររូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ ​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ថាៈ យុវជន​រងគ្រោះ​មានឈ្មោះ យ៉ុ​ន កន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​មុនពេល​កើតហេតុ​គេ​មិន​បានដឹងថា​ជនរងគ្រោះ​ផឹក​ស្រវឹង​ពី​កន្លែង​ណា​មក​ទេ ប៉ុន្តែ​គេ​បានឃើញ​ជនរងគ្រោះ ជិៈ​ម៉ូតូ​សង់​កូរ៉េ​គ្មាន​ស្លាក​លេខ ព​ណ៏​ក្រហម​ ​ក្នុង​ដំណើរ​ពី​លិច​មក​កើត មាន​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​មក​ស្តាំ​ដៃ​បុក​និង​កូនឈើ​តូចៗ​ដែល​នៅក្បែរ​ផ្លូវ​ហើយ​និង​បោក​ដួល​ដី​រងរបួស​ធ្ងន់​សន្លប់​លែង​ដឹងខ្លួន​តែម្តង​។ 

​ ​ក្រោយពេល​កើតហេតុ អ្នកស្រុក​នៅក្បែរ​នោះបាន​ជួយ​លើក​ជនរងគ្រោះ ដាក់​ក្រោម​ម្លប់ឈើ​និង​ ​បាន​ទូរ​សព្ទ័​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ ដឹក​ទៅយក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត បាក់​ជ​ន្ទុ​ល​និង​បែក​ក្បាំង​មួយ​ជំ​ហៀ​ង ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​ទំនាក់ទំនង​ជាមួយ ក្រុមគ្រួសារ​ដឹក​យកទៅ​លំនៅដ្ឋាន​វិញ​។DSC05636

​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយថា​៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​ការផឹក​ស្រវឹង​មិន​ប្រមាណ​ខ្លួន​មិន​ទុក​សោហ៊ុយ​មក​ផ្ទះ​វិញ ដែល​នេះ​ចេះ​ដួល​តែម្នាក់ឯង ចុះបើ​ទៅបុក​អ្នកធ្វើដំណើរ​ផ្សេងទៀត នោះ​នឹង​ត្រូវមាន​បញ្ហា​សងលុយ​គេ​មួយ​ជាន់​ទៀត​ទៅហើយ ៕ ​ ​ដោយផន សុខជាតិDSC05638