ខេត្តព្រះវិហារ កាលពីថ្ងៃទី១៣នឹងទី១៤ខែកញ្ញាឆ្នាំ២០១៤ត្រូវនឹងវេនកាន់បិណ្ឌទី៥នឹងទី៦លោក សំ លាងទ្រី ប្រធានមន្ទីសាធារណៈការនឹងដឹកជញ្ជូននឹងលោក នូ សំអឿននឹងភរិយា ប្រធានរតនាគាខេត្ត ដឹកនាំមន្ត្រីក្រោមឱវាតចូលកាន់វេនដាក់បិណ្ឌនៅវត្តឆែប ប្រមូលបច្ច័យបាន១៧៤៦៤០០រៀលតំកល់ទុកក៍សាងព្រះវិហារបន្ត លោកសំ លាងទ្រី នឹងភរិយា តែងតែបានដឹកនាំមន្ត្រីក្រោមឱវាត ចូលកាន់វេនដាក់បិណ្ឌ ដើម្បីឧទឹសកុសល់ផលបុណ្យ ដល់បុព្វការីជននឹងញ្ញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខនឹងឧទឹសកុសលជូនដល់ព្រលឹងអ្នកស្នេហាជាតិទាំងអស់ សូមមកទទូលកុសល់ទាំងនេះ រួចហើយអោយពរមកដល់កូនចៅឲ្យទទួលបានសេចក្តីសុខសេចក្តីចំរើនតរៀងទៅ នៅពេលខាងមុខនិងមានរៀបចំធ្វើអង្គកឋិនទានសាមគ្គីមួយដង្ហែចូលទៅកាន់វត្តឆែបនេះដើម្បីប្រមូលបច្ច័យយកមកកសាងព្រះវិហារដែលកំពុងមានការខ្វះខាត នៅពេលនេះព្រះវិហារទាំងមូលកសាងបាន៨០%ហើយ ។ 
លោក សំ លាងទ្រី មានប្រសាសន៍ថាៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចំរើនក្នុងនោះក៍មានផ្នែកព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ លោកតែងតែប្រមូលសប្បុរសជននានារួមគ្នាធ្វើបុណ្យប្រមូលបច្ច័យយកមកកសាងព្រះវិហារនេះ ។
លោក សំ លាងទ្រី បានបន្តថាៈ ការរួមចំណែកកសាងប្រទេសជាតិឲ្យមានការរីកចំរើនទៅបានអាស្រ័យលើឆន្ទៈរបស់យើងម្នាក់ៗរួមគ្នាធើ្វការអភិវឌ្ឍន៍ទើបមានការរីកចំរើនឆាប់រហ័ស មិនថាតែវត្តឆែបមួយនេះទេនៅមានវត្តជាច្រើនទៀតរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាតជួយកសាង ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងនោះមានផ្លូវលំ និងស្ពានជាដើម ។ ដោយផន សុខជាតិ




































