រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry បានបញ្ចាក់ថា ទីក្រុងមូស្កូរគួរតែរួមកម្លាំងជាមួយទីក្រុងវ៉ាស៊ីនតោនជាជាងរារាំងការខិតខំរបស់អាមេរិកនៅក្នុងសង្គ្រាមកម្ចាត់ក្រុមអិស្លាមបង្កើតទឹកដីISIL ។ នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានអាមេរិកលោក ចនឃើរីបញ្ចាក់ថា ក្រុមឧទ្តាមISIL កំពុងបង្កគ្រោះថ្នាក់ដល់រុស្ស៊ីនិងអាមេរិក ។ ក្រុម ISIL ក៏បានគម្រាមកំហែងដោយផ្ទាល់ដល់មេដឹកនាំរុស្ស៊ីវ្លាឌឺមៀពូទីន ហើយព្យាយាមបើកការវាយប្រហាររំដោះសាធារនរដ្ឋChechnya ។ ក្រុមISIL បានប្រកាស់ដោយបើកជំហរពីការកាត់ក្បាលអ្នកសារព័ត៌មានអាមេរិក២រូបហើយគម្រាមបើកការវាយប្រហារ ដូចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ក្នុងទឹកដីអាមេរិក។ ចំពោះការគម្រាមកំហែងបែបនេះ អាមេរិកបានប្រកាស់គម្រោងវាយប្រហារទម្លាក់គ្រាប់ពីលើដែនអាកាស់ទៅលើក្រុង ISIL នៅស៊ីរីនិងអីរ៉ាក់។ ប៉ុន្តែគម្រោងវាយប្រហារនោះរងការប្រឆាំងពីប្រទេសរុស្ស៊ី
រដ្ឋាភិបាលទីក្រុងមូស្កូ បញ្ចាក់ថា ប្រសិនគ្មានការយលព្រមពីរដ្ឋាភិបាលទីក្រុងដាម៉ាកាស់ ឬក្រមប្រឹក្សា អ ស ប ទេនោះអាមេរិកមិនអាចទម្លាក់គ្រាប់បានឡើយ គឺជាការបំពានទៅលើច្បាប់អន្តរជាតិ។ លោកចនឃើរីបញ្ចាក់ថា « ខ្ញុំសង្ឃឹមថារុស្ស៊ីនឹងយលពីការគម្រាមកំហែងពីក្រុមISIL ដល់មនុស្សគ្រប់គ្នាលើពិភពលោក ក្នុងនោះមានទាំងប្រទេសរុស្ស៊ីផងដែរ។ដូច្នេះរុស្ស៊ីមិនត្រូវរារាំងនោះឡើយ ត្រូវតែចូលរួមវាយប្រហារទៅលើក្រុមនោះទើបត្រឹមត្រូវ»។ នៅពេលនេះពលរដ្ឋ តំបន់Chechnya ជាង៨០០ ដែលចូលរួមជាមួយក្រុមប្រឆាំងវាយប្រហារទៅលើរដ្ឋាភិបាលលោកស៊ីរីត្រូវគេសន្និដ្ឋានថាបានចូល
ជាមួយក្រុមISIL ហើយឡើងគម្រោងរំដោះតំបន់របស់ខ្លួនផងដែរ។ កន្លងមកថ្មីៗអាមេរិកក៏បានស្នើដល់ភាគីចិនចូលរួមក្នុងសម្ព័ន្ធមិតវាយប្រហារទៅលើក្រុម ISIL ដោយក្រុមនេះក៏បានគម្រាមកំហែអវាយប្រហារទៅលើប្រទេសចិនរំដោះតំបន់ស៊ីនជាំងដែលមានជនជាតិឥស្លាមភាគច្រើនរស់នៅ។ ការស្នើររបស់អាមេរិកទៅលើប្រទេសចិននិងរុស្ស៊ីឲ្យចូលរួមក្នុងសមរភូមិ
វាយប្រហារក្រុមISIL ត្រូវបានអ្នកវិភាគថាជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការអូសទាញប្រទេសទាំងពីរដែលតែងតែប្រឆាំងអាមេរិក ឲ្យជាប់ផុងនៅក្នុងសង្គ្រាមនេះ។ផ្ទុយទៅវិញបើប្រទេសទាំងពីរនៅតែរារាំងនោះ អាមេរិកទុកឲ្យក្រុមនេះធ្វើសកម្មភាពតាមតែចិត្ត ដោយលទ្ធផលចុងក្រុងគឺរុស្ស៊ីជាអ្នកទទួលខុសត្រូវ ដែលបានរារាំងឬមិនចូលរួមក្នុងសង្គ្រាមនោះ។ សរុបសេចក្តីបើរុស្ស៊ីចូលរួមឬក៏មិនចូលរួម ក៏ប្រទេសនេះត្រូវតែមានកតព្វកិច្ចទទួលខុសត្រូវ បើក្រុមនេះរាលដាលកាន់តែខ្លាំងឡើងនោះ៕Bun rithy