​ប្រធានាធិបតី​បារាំង​ទៅ​អ៊ីរ៉ាក់​រៀបចំ​យុទ្ធសាស្ត្រ​សាកល​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​

0

​ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​នា​ថ្ងៃទី​១៣ កញ្ញា ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​សាកល​មួយ​នៃ​ការតស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ ស្លាម ដែល​យុទ្ធសាស្ត្រ​នោះ​ត្រូវ​ផ្តល់​សុពលភាព​នា​ថ្ងៃទី​១៥ កញ្ញា​ខាងមុខនេះ ក្នុងឱកាស​នៃ​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ប៉ារីស ។​ ​វិមាន​ប្រធានាធិបតី​បារាំង ELYSEE និយាយថា សន្និសីទ​នោះ​មាន​ទស្សនវិជ្ជា​យ៉ាងច្បាស់​មួយ​គឺ ៈ ប្រឈមមុខ​នឹង​ការគំរាមកំហែង​ជា​សាកល​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​គេ ត្រូវមាន​ចម្លើយ​តប​ជា​សាកល​មួយ​ក្នុង​គ្រប់ផ្នែក​ទាំងអស់ ។ អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅ​អុ​ី​រ៉ា​ក់​នេះ លោក​ហូ​ឡង់​ជាបឋម​ចង់បង្ហាញ​ពី​ការ​ទ្រទ្រង់​ខាង​នយោបាយ​មួយ​ចំពោះ រដ្ឋាភិបាល​ថ្មី​អុ​ី​រ៉ា​ក់ ព្រោះ​ក្រុងប៉ារីស​លើកឡើង​ពី​

លក្ខខណ្ឌ​ចំពោះ​ការរៀបចំ​សន្និសីទ​អន្តរជាតិ មួយ លុះត្រាតែ​អុ​ី​រ៉ា​ក់​បង្កើតបាន​រដ្ឋាភិបាល​ថ្មី​មួយ​តំណាងឱ្យ​សហគមន៍ ផ្សេងៗ​របស់​ប្រទេស ។​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ បា​ម៉ា ប្រកាស​កាលពី​ថ្ងៃទី​១០ កញ្ញា ប្រាប់​ដល់​ពលរដ្ឋ​អាមេរិក​ពី​ឆន្ទៈ​របស់លោក​បង្កើន​ការតស៊ូ​ប្រឆាំង ពួក​ជី​ហាដ​និយមនៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ដោយ​អនុញ្ញាតឱ្យ​មានការ​វាយប្រហា​រ​តាម​អាកាស​នៅ​ស៊ី​រី​ផងដែរ និង​អន្តរាគមន៍​កាន់តែខ្លាំង​នៅ​អុ​ី​រ៉ា​ក់ លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ចង់ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដទៃៗ​ទៀត​។​ ​ក្នុង​សន្និសីទ​អន្តរជាតិ​នា​ថ្ងៃទី​១៥ កញ្ញា បារាំង​ចង់​ដាក់សំណើ​នានា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ដូចជា​លុប

បំបាត់​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ ប្រភព​ផ្គត់ផ្គង់ ឬ​ប្រភព​នៃ​ការជ្រើសរើស​ពួក​ជី​ហាដ ការត្រួតពិនិត្យ​ព្រំដែន​រហូតដល់​ការជួយ​បណ្តុះបណ្តាល​កងទ័ព​អុ​ី​រ៉ា​ក់ ។ បារាំង​ដែល​បន្ត​ផ្តល់​អាវុធ​ដល់​កងកម្លាំង​ឃើ​ត​អុ​ី​រ៉ា​ក់​ដែល​កំពុង ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ក៏​ត្រៀម​ធ្វើ​អន្តគ​មន៍​នៅ​អុ​ី​រ៉ា​ក់តា​មរយៈ​ការវាយប្រហារ​តាម​អាកាស ក៏​បុ​៉​ន្តែ​ដូចគ្នា​នឹង​សម្ព័ន្ធមិត្ត​ជាច្រើន​បដិសេធ​មិន​ចូលរួម វាយប្រហារ​នៅ​ស៊ី​រី ៕Bun rithy