មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​មិន​ធ្លាប់មាន គឺ​ចៅ​បង្កើត​សម្លាប់​ជីដូន ជីតា នឹង​ឪពុកមា​ ​នឹង​ខ្នងពូថៅ ស្លាប់​ទាំង​៣​នាក់​នៅលើ​ទ្ទម​យ៉ាង​វេទនា​បំផុត

0

​ខេត្តព្រះវិហារ៖ ​កាលពី​វេលា​ម៉ោង​៤ នឹង​៤០​នាទី​ជិត​ភ្លឺ​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៤ មាន​ករណី​សម្លាប់​ ​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​មិន​ធ្លាប់មាន គឺ​ចៅ​បង្កើត​សម្លាប់​ជីដូន ជីតា នឹង​ឪពុកមា​ ​នឹង​ខ្នងពូថៅ ស្លាប់​ទាំង​៣​នាក់​នៅលើ​ទ្ទម​យ៉ាង​វេទនា​បំផុត ករណី​សម្លាប់​មនុស្ស​នេះ បាន​ ​កើតឡើង​នៅ​ភូមិ​មើ​ន​រាជ ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ មនុស្ស​យ៉ាងច្រើន​មានការ​ ​តក់ស្លុត​នឹង​ចោមរោម​មើល​យ៉ាងច្រើន ជនរងគ្រោះ​ទី​១​មានឈ្មោះ​ចិន លឿង ភេទ​ប្រុស​អា​ ​យុ​៦៦​ឆ្នាំ ជនរងគ្រោះ​ទី​២​មានឈ្មោះ​សឹង អឹម ភេទ​ស្រី​អាយុ​៧៣​ឆ្នាំ​ជនរងគ្រោះ​ទី​៣​មាន​ ​ឈ្មោះ​ចិន តេ​ម ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវជា​ជីដូន ជីតា នឹង​ឪពុកមា​ ​បង្កើត​នឹង​ជនល្មើស ចំនែក​ជនល្មើស​មានឈ្មោះ​វុ​ធ ធឿន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ ​ក្បែ​ផ្ទះកើតហេតុ​។ 003

យោងតាម​ការបញ្ជាក់រ​បស់​លោក​វិ​រៈ​សេនីយ៍​ត្រី សុង រ៉ុង មេបញ្ជាការ​ ​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន បានអោយដឹងថា ក្រោយពី​មាន​សេចក្ដីរាយការណ៍ របស់​ ​ប្រជា​ពលរ​ដ្ធ​មក​ថា មាន​ករណី​ឃា​ត្ត​កម្ម​សម្លាប់​មនុស្ស​រួចមក លោក​វិ​រៈ​សេនីយ៍ បាន​រាយ​ ​ការណ៍​សំ​យោបល់​មក​ឯក​ឧ​ត្ត ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ ​ខេត្តព្រះវិហារ ឯកឧត្តម បាន​បញ្ជា​អោយ​ដឹកនាំ​អាវុធហត្ថ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ ​ព័ត​ចាប់បាន​ជនល្មើស​នៅលើផ្ទះ​របស់ខ្លួន លោក​វិ​រៈ​សេនីយ៍ បាន​បន្តថា ក្រោយពី​កើតហេតុ​ ​ប្រជា​ពលរ​ដ្ធ​ជាច្រើន ប្រដាប់​ដោយ​ដំបង ជំ​ពាម​កៅស៊ូ បាន​ព័ត​គាស់​ជញ្ជាំង​ផ្ទះ​ជនល្មើស បំរុង​នឹង​សម្លាប់​ជនល្មើស​ចោល តែ​បាន​សមត្ថកិច្ច​ហាមឃាត់ មិនអោយ​ប្រជា​ពលរ​ដ្ធ​ ​ធ្វើ​ដូច្នេះ​ឡើយ ទុកអោយ​ច្បាប់​ជា​អ្នកសំរេច ចំនែក​ជនល្មើស​បាន​និយាយថា ខ្លួន​មានបំណង​ ​សម្លាប់​យាយ តា នឹង​ឪពុកមា​ចោល​តាំងពី​១០​ថ្ងៃមុន​មក​ម្លេះ ដោយសា​សុំ លុយ​១០០០​រៀល​ ​ទុក​ផឹកស្រា​មិនបាន នឺង​បាន​និយាយ​បន្តថា​ដំបូង​ខ្លួន​បាន​យក​ពូថៅ​ទៅ​វ៉ៃ​ក្បាល​ឪពុកមា​ចំនួន​ ៣​ពូថៅ​រួចហើយ បាន​វ៉ៃ​យាយ នឹង​តា តាម​ក្រោយ ពេល​ស្លាប់​ហើយ​បាន​រត់ឡើង​លើផ្ទះ​ចាក់​ ​សោ​ទ្វា តែ​ប្រជា​ពលរ​ដ្ធ​នៅក្នុង​ភូមិ​បាននាំគ្នា​ព័​ទ គាស់​ជញ្ជាំង​ផ្ទះ​បាញ់​នឹង​ចំ​ពាម​កៅស៊ូ ត្រូវ​ ​ចំ​ប្បាល​ចំនួន​២​គ្រាប់​នឹងត្រូវ​ខ្លួន​ចំនួន​៣​គ្រាប់ នឹងត្រូវ​អាវុធហត្ថ​ចាប់បាន​តែម្ដង​។​001

​ ​នៅក្នុង​ហេតុការណ៍​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ នឹង​លើក ថោង សា​ ​គឿន អភិបាលស្រុក​ជ័យ​សែន បាន​ពាំនាំ​អំណោយ​ជា​ថវិការ​ចំនួន​២​លាន​២​សែន​រៀល​រួម​ ​ទាំង​អំណោយ​របស់​សប្បុរសជន​ផង យកទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ ​ធ្វើ​បុណ្យសព តាម​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​ផងដែរ។ ដោយផន សុខជាតិ