​ចិន ព្រមាន ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់ព្យុះ ទី​ហ្វុ​ង

0

​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន បានធ្វើការ​ព្រមាន​នៅ​ថ្ងៃ ទី​១៤ ខែកញ្ញា នេះ អំពី​ភ្លៀង​ធ្លាក់ ខ្លាំង ដែល​អាច​នឹង​វាយប្រហារ នៅ​ភាគ​ខាងលិច​ប្រទេស ជាប់​ព្រំដែន​ជាមួយនឹង បណ្តា​ប្រទេស​តំបន់ អាស៊ី ខាងត្បូង ដូចជា​ឥណ្ឌា​ជាដើម ក្រោយពី​តំបន់​ខាងលើនេះ បានទទួល​រងគ្រោះ​ជាខ្លាំង ដោយ​ទឹកជំនន់ និង ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ១​ពាន់​នាក់ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​ថា ការប្រកាសអាសន្ន ខាងលើនេះ ស្ថិតនៅ​កម្រិត​ពណ៌​ខៀវ ដែលជា​កម្រិត​បង្គួរ ហើយ​វា​នឹង​កាន់តែ​អាក្រក់​ថែមទៀត ប្រសិនបើ​ការប្រកាស​ឡើង ដល់​កម្រិត​ពណ៌​ទឹកក្រូច និង​ក្រហម​នោះ ។​ ​អាជ្ញាធរ​

ចិន​បានចេញ​ផ្សាយ​ថា នៅ​ថ្ងៃ​សៅរ៍ រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ ផ្នែក​មួយចំនួន នៃ​ខេត្ត​ស៊ី​ឈួន និង ចុង​គីង នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ព្រមជាមួយ​ភាគ​ពាយ័ព្យ ដែលមាន​ខេត្ត​សាន​ស៊ី ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង រួមជាមួយ​នឹង​ព្យុះ ដែល​តំបន់​ខ្លះ​ទឹកភ្លៀង អាច​នឹង​ធ្លា​ក់មក​ក្នុង​កម្រិត​រហូតដល់ ១០០ ទៅ ១៥០ មី​លី​ម៉ែត្រ ក៏​ថា​បាន ។​ ​ដោយឡែក​ខេត្ត ហ៊ូ​បៃ​, ក្វាង​ទុង​, ក្វាង​

ស៊ី​, និង តំបន់​ភាគ​ខាងជើង​មួយចំនួនទៀត ក៏​នឹង​ទទួល រង​នូវ​ភ្លៀង ខ្លាំង​ផងដែរ​។ ដោយឡែក​ខ្យល់ព្យុះ ទី​ហ្វុ​ង កាល់ម៉ែ​គី ដែល​បាន​ឆ្លងកាត់​ប្រទេស ហ្វីលីពីន នៅ​សប្តាហ៍​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ៕Bun rithy