យោងទៅតាម ខ្សែវីដេអូ មួយ ដែលបង្ហោះក្នុងប្រព័ន្ធអ៊ីនធើណិត ដោយក្រុមបំបែករដ្ឋឥស្លាម ISIL បានបង្ហាញថា លោក David Haines ជាបុគ្គលិកជំនួយការ ជនជាតិអង់គ្លេស ត្រូវបានកាត់ ក្បាលដោយក្រុម ISIS ដែលគាត់ជាជនរងគ្រោះទី ៣ ហើយដែលត្រូវបានសម្លាប់កាត់ក្បាលរួចបង្ហោះវីដូអូ តាមអ៊ីនធើណិត កាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ។ បណ្តាញព័ត៌មាន សហរដ្ឋអាម៉េរិក ស៊ីអិនអិន បានចេញផ្សាយ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០១៤នេះថា ក្លីបវីដេអូ ខាងលើនេះ គឺជាសារមួយដែល ក្រុមឧទ្ទាមបំបែករដ្ឋឥស្លាម ផ្ញើរ ដល់ សម្ព័ន្ធមិត្ត អាម៉េរិក។ វា ធ្វើឡើង ស្រដៀង នឹងខ្សែរវីដូអូ កាត់ក្បាល អ្នកការ
សែតអាម៉េរិក ២ នាក់ ដែរ គឺ លោក James Foley និង លោក Steven Sotloff។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ ខេមារ៉ូន បានសរសេរក្នុង គេហទំព័រ Tweet ថា «ឃាតកម្ម របស់ លោក David Haines គឺជា អំពើរដ៏អាក្រក់ និង ព្រៃផ្សៃបំផុត។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី បង្ក្រាបក្រុម ឧក្រិដ្ឋជននេះ និង ធានាឲ្យពួកគេទាំងនោះ ប្រឈមមុខនិងយុត្តធម៌ ទោះបីជាប្រើពេលយូ
ប៉ុណ្ណា ក៏ដោយ»។ យោធាទ័ពអាកាសជើងចាស់ និងជាអ្នកវិភាគសភាពការណ៍យោធាទូរទស្សន៍ CNN បានសន្និដ្ឋានថា គម្រោងការ របស់ក្រុមឧទ្ទាមឥស្លាមនេះ គឺចង់ឲ្យ អង់គ្លេស សហការជាមួយ អាម៉េរិក។ « ខ្ញុំគិតថា នេះមិនមែនជាសង្គ្រាម ជាមួយតែសហរដ្ឋអាម៉េរិកទេ គឺលោកខាងលិចទាំងមូលតែម្តង»។Bun rithy