រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ 2 នាក់នៅកន្លែងម្នាក់ ទៀតជាប់និងរថយន្ដអូសជាង 10 គីឡូ

0

ខេត្តកំពង់ឆ្នាំង យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ និង 2 នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង 1:30 ឈានចូលថ្ងៃទី 3 ខែកក្កដាឆ្នាំ 2022 ពីលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 110 និងលេខ 111 នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខណៈដែលរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកម៉ូតូកង់៣ឥណ្ឌា ផាស្អាប់ ។

យោងរបាយការណ៍របស់អធិការនគរ
បាលស្រុកបរិបូណ៌បានដឹងថា នៅមុនពេលកើតហេតុមានរថយន្តមិនស្គាល់
ម៉ាកមួយគ្រឿង បានបុកម៉ូតូកង់បីឥណ្ឌាផាស្អាប់ ពាក់ស្លាកលេខកំពង់ឆ្នាំង 1K 37.54 ក្នុងដំណើរច្រាសទឹកភ្លៀង បណ្ដាលឲ្យមនុស្សចំនួន 3នាក់បាន
ស្លាប់ ក្នុងនោះម្នាក់អ្នកបើកបរ និង 2 នាក់ទៀតរងរបួស ។

ប្រភពដដែលបានបន្តថា អ្នកបើកបរម៉ូតូផាស្អាប់ មាន ឈ្មោះ ខាន់ សំណាង អាយុ 43 ឆ្នាំមានទីលំនៅភូមិគក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះ ផាន់ ភេទ អាយុ 36 ឆ្នាំរស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំ( ស្លាប់) ឈ្មោះ រ៉ា ម៉ូ អាយុ 28 ឆ្នាំរស់នៅភូមិច្រករំដេងលើឃុំស្រុកខេត្តជាមួយគ្នា(ស្លាប់) ឈ្មោះចេង ចៀន ភូមិថ្មី ស្រុកខេត្ត ជាមួយគ្នា រងរបួស ឈ្មោះ រិន រ៉េត អាយុ 30 ឆ្នាំ នៅភូមិជាមួយគ្នារងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យចំណែក ម៉ូតូកង់៣ឥណ្ឌាត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកបរិបូណ៌ដើម្បីស្រាវជ្រាវនិងចាត់ការតាមនីតិវិធី ។

ដោយឡែកតាមប្រភពព័ត៌មាន ប្រជាពល
រដ្ឋ វិញបានឱ្យដឹងថានៅមុនពេលកើត
ហេតុជនរងគ្រោះ ដែលជិះលើម៉ូតូកង់
៣ឥណ្ឌា មានគ្នា4នាក់ គឺជាអ្នកប្រកប
មុខរបរ ដឹកតុ.គ្រែ តាមរម៉កម៉ូតូដើរលក់តាមភូមិ ។ពួកគេបានទៅសម្រាកនៅវត្តពន្លៃ ហើយ 4 នាក់ ក្នុងចំណោម 5 នាក់ ដែលមានមុខរបរដូចគ្នា បាននាំគ្នាជួលម៉ូតូកង់បីឥណ្ឌាជិះមកលេងក្រុងកំពង់
ឆ្នាំង លុះត្រឡប់ទៅវិញ គឺម៉ូតូកង់បីឥណ្ឌាបើកត្រឡប់ពីត្បូងទៅជើង ហើយក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ចំនួន 2 នាក់ រួមទាំងអ្នកបើកបរម៉ូតូកង់3ឥណ្ឌា ចំណែកម្នាក់ទៀតបានជាប់ជាមួយរថយន្តបង្ករអូស ពីកន្លែងកើតហេតុមកធ្លាក់ស្លាប់នៅចំណុចជិតខ្លោងទ្វារប្រាសាទជាងទងក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលមានចម្ងាយជិត 10គីឡូម៉ែត្រ ដោយឡែកសាកសពមានសភាពអូសដាច់ស្នាមរលាត់ ពេញខ្លួនប្រាណ ៕ សុខ គឹមសៀន