​អ៊ីរ៉ង់​៖ ការវាយប្រហារ ផ្លូវអាកាស​របស់ អាម៉េរិក គ្មាន​ប្រសិទ្ធិភាព​ឡើយ

0

 ​ក្រោយពី​បាន​សម្លឹង​មើលឃើញ នូវ​ការប្រឹងប្រែង​វាយប្រហារ តាមផ្លូវ​អាកាស របស់​សហរដ្ឋ​អាម៉េរិក នៅតាម​ព្រំដែន​របស់ ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី នោះ មេដឹកនាំ​អ៊ីរ៉ង់ បាន​បញ្ចេញ​ទស្សនៈ ដោយ​ប្រយោល​ថា ការ បោសសម្អាត​ក្រុម​ឧទ្ទាម​រដ្ឋ ឥស្លាម​ដោយ​របៀបនេះ គឺ​មិនទាន់​គ្រាន់​នៅឡើយ​ទេ ព្រោះ​បញ្ហា​នេះ​ត្រូវតែ មានការ ចូលរួម​ជួយ​ពី​សំណាក់​បណ្តា ប្រទេស​ក្នុង​តំបន់​ក្បែរ​ខាង​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែកញ្ញា នេះ​ដោយ​លើក ឡើង​ពីស​ម្តី​របស់ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស្សាន រួ​ហា​នី ថា “​ការ​តាម​កម្ចាត់​ក្រុម​ភេរ​វករ តាមរយៈ​ការវាយប្រហារ​ផ្លូវអាកាស នោះ គឺជា​រឿង​ឆោត​មួយ ដែល​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ការប្រយុទ្ធ​នឹង​ពួក​ភេរវកម្ម ត្រូវការ​ការរៀបចំ​ផែនការ និង​កិច្ច​សហប្រតិបត្តិ​

ទ្វេ ឬ ពហុភាគី ព្រមទាំង​ហ៊ាន​សម្រេច​លើ​ការ ចំណាយធនធាន​ទៅលើ​ប្រតិបត្តិការ​នោះ​។​” ​មេដឹកនាំ​អ៊ីរ៉ង់​ខាងលើ​បន្តទៀតថា ប្រសិនបើ​គ្មាន​ការចូលរួម ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ នោះ ការ​បោសសម្អាត ក្រុម​ភេរវកម្ម មិនអាច​បន្តទៅ​បាន​ដោយ​រលូន​ឡើយ​។ លោក​ប្រធានាធិបតី អ៊ីរ៉ង់ ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស ក្នុង​តំបន់​ទាំងអស់​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង ក្រុម​

ភេរវកម្ម ដែល​កំពុង​ពង្រីក​ខ្លួន​ឥត​ឈប់ នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​និង​អាច​រីក​រាលដាល ទៅ​តំបន់​អាហ្វ្រិក​ខាងជើង​ថែមទៀត ៕Bun rithy