ផ្លូវលំក្រាលគ្រួស ក្រហម១ខ្សែមានប្រវែង ៥០០ ម៉ែត្រជាប់និងមាត់ទន្លេដែលរងការខូចខាតកន្លងទៅត្រូវបាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តធ្វើការជួសជុលកែលម្អឲ្យធ្វើដំណើរបានឡើងវិញហើយ

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២២នេះផ្លូវលំក្រាលគ្រួសក្រហម១ខ្សែប្រវែង ៥០០ម៉ែត្រជាប់មាត់ទន្លេស្ថិតក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ដែល រងការខូចខាតកន្លងទៅត្រូវបានធ្វើការជួសជុលកែលម្អឲ្យដំណើរការឡើងវិញហើយដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ។

ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងលោក ជិន រដ្ឋា បានប្រាប់អោយដឹងថា
ផ្កូវលំមួយខ្សែរនេះមានប្រវែង៥០០ម៉ែត្រតភ្ជាប់ពីភូមិកំពង់អូស.ឃុំកំពង់អូស.ស្រុកជល់គីរី មកកាន់ភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលរងការខូចខាត ពិបាកក្នុងការធ្វើ
ដំណើរហើយក៍ជាផ្លូវមួយមានរថយន្តតូច.ធំគ្រប់ប្រភេទឆ្លងកាត់និងដឹកជញ្ជូនអ្នកដំណើរនិងទំនិញផ្សេងៗ ទៅមកយ៉ាងមមាញឹកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ជនបទផ្សេងៗមកទីរួមខេត្តពីទីរួមខេត្តទៅតំបន់ឆ្ងាយៗមានក្រុងកំពង់ឆ្នាំង.ស្រុករលាប្អៀរ.ស្រុកជលគីរីនិងមួយផ្នែកភ្ជាប់ទៅស្រុកបាធាយខេត្តកំពង់ចាមផងដែរ ។

ក្នុងនោះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ដោយមើលឃើញពីរស្ថានភាព ក្នុងការធ្វើដំណើរមានការលំបាក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណ:អភិបាលនៃអភិបាលខេត្តកំពង់ឆ្នាំងបានអោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងចុះធ្វើការសិក្សាជួសជុលកែលម្អផ្លូវមួយនេះតបតាមការសន្យាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងវិញសម្រាប់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋមកកាន់ក្រុងកំពង់ឆ្នាំងក៏ដូចទៅកាន់តំបន់ជនបទក្នុងខេត្តនិងតភ្ជាប់ទៅកន្កែងផ្សេងៗនៅខេត្តផងដែរ ។

លោក អ៉ិន ឌិន មេភូមិកណ្ដាលក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់និងមានទីលំនៅតាមដងផ្លូវនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈអភិបាលនៃអភិបាល ខេត្តកំពង់ឆ្នាំងនិងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលលោកតែងតែយកចិត្តទុកដាក់ដល់ការរស់នៅនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនិងសូមឲ្យឯកឧត្ដមរួមនិងក្រុមការងារជួបប្រទះតែសេចក្តីសុខគ្រប់ប្រការនិងទទួលជោគជ័យគ្រប់ភារកិច្ច ។

ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរក៏សូមអំពាវនាវដល់សមត្ថកិច្ច ក្រុងកំពង់ឆ្នាំងនិងអាជ្ញាធមេត្តាជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនិងរថយន្តដឹកអ្នកដំណើរដែលមក
ចតនៅគល់ទំនប់បារាំងមានភាពរញ៉េរញ៉ៃដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលកើតឡើងជាយថាហេតុខណៈរថយន្តចុះពីលើផ្លូវមកផ្នែកខាងក្រោមទំនប់ខាងលើនេះផង៕ សុខ គឹមសៀន