ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំអំពីវឌ្ឍនភាពការសាងសង់និងការ គ្រប់គ្រងទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការកសាង និងគ្រប់គ្រង ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំងនៃគម្រោង កែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបក្រោមអធិបតីភាព ឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល
ខេត្តកំពង់ឆ្នាំង បានដឹក នាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារសាងសង់ និងការគ្រប់
គ្រងទីលានទុក ដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោ ងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំ វិញបឹងទន្លេសាប។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន អភិបាលរងខេត្តនាយក នាយករងរដ្ឋបាលខេត្ត ទីប្រឹក្សាបច្ចេកទេសគម្រោងប្រធាន មន្ទីរ អាជ្ញាធរពាក់ព័ន្ធនិងក្រុមការងារបច្ចេកទេសគម្រោងផងដែរ ។

កិច្ចប្រជុំនេះបានឱ្យដឹងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អនុវត្តនៅក្រុងកំពង់ឆ្នាំង ផ្ដោតលើអនុគម្រោងចំនួន ២ គឺគម្រោងសាងសង់ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់និងគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលនឹងចាប់ផ្ដើមអនុវត្តការសាងសង់នាពេលខាងមុខនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមចូល រួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រ ជុំជន និងសហគមន៍ ព្រមទាំងសុខមាលភាពក្រុមគ្រួសាររបស់យើងទាំងអស់គ្នា ។

សូមបងប្អូនប្រជាពល រដ្ឋកុំចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ តាមដងផ្លូវ និងសូមភ្ជាប់សេវាដឹកជញ្ជូនសំរាមឲ្យបានគ្រប់គេហដ្ឋាន ដើម្បី មូលដ្ឋានយើង ទីក្រុងយើងមានសោភ័ណភាព និងបរិស្ថានល្អ៕ សុខ គឹមសៀន