អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់អោយមេឃុំនិងក្រុមប្រឹក្សាឃុំបន្ទាយនាងនិងបេក្ខភាពជាប់ឆ្នោតទាំង១១រូបត្រូវត្រូវបំរើពលរដ្ឋដោយ សាមគ្គីភាពគ្នារួមគ្នាដើម្បីបំរើពលរដ្ឋសមស្របលើការទុកចិត្ត ដើម្បីបន្តការអភិវឌ្ឍន៍មូដ្ឋានអោយកាន់ប្រសើឡើង

បន្ទាយមានជ័យ៖អភិបាលរងខេត្តបន្ទាយមានជ័យលោក លីសារី ថ្លែងថា ក្រោយប្រកាសសពលភាព មេឃុំនិងក្រុមប្រឹក្សាឃុំបន្ទាយនាង បេក្ខភាពជាប់ឆ្នោតទាំង ១១រូបត្រូវត្រូវបំរើពលរដ្ឋដោយ សាមគ្គីភាពគ្នារួមគ្នាដើម្បីបំរើពលរដ្ឋ សមស្របលើការទុកចិត្ត ការជឿជាក់ និងការស្រឡាញ់ពេញចិត្តរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីបន្តការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់ប្រសើឡើង ហើយត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៏ និងអនុវត្តអោយបានស្របតាមច្បាប់ ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានដាក់ជូន។

អភិបាលរងខេត្ត លោក លី សារី  បានមានប្រសាសន៍បែបនេះ ក្នុងពិធប្រកាសទទួលស្គាល់ សុពលភាពសមាជិកក្រុមប្រឹក្ស ឃុំបន្ទាយនាង ស្រុកមង្គលបុរី នាល្ងាចថ្ងៃទី៥ កក្ដដា ២០២២ បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងផុលផុសពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ។

អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ សុពលភាពសមាជិកក្រុមប្រឹក្សាឃុំបន្ទាយនាងនេះដែរ ក៍មានរត្តមានលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបុរី លោក បេ ឳគីម ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ឃុំនិងពលរដ្ឋ សាទរសមាសភាពមេឃុំនិងក្រុមប្រឹក្សាឃុំបន្ទាយនាងថ្មីនេះដែរ។

ហើយបានប្រកាសទទួលស្គាល់សមាសភាពជាមេឃុំ ជំទប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រួមមាន ១- លោក ឡាត វណ្ណារិទ្ធ ជាមេឃុំ លោកឌី ឡឺន ជាជំទប់ទី១ លោក ស៊ីម៉ា ផុំ ជាជំទប់ទី២។

រីឯសមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោក ឡាត វណ្ណរិទ្ធ ជាប្រធានក្រុមប្រឹក្សាឃុំបន្ទាយនាង និងសមាជិកក្រុមប្រឹក្សា ១០រូបទៀត។

លោក លី សារី មានប្រសាសន៍បន្តថាលទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយ គណៈកម្មការរៀបចំការបោះឆ្នោតជាតិ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាស្ថាពរ។

អភិបាលរងខេត្តបន្ទាយមានជ័យលោក លីសារី ក៍បានអំពាវនាវដល់បងប្អូនពលរដ្ឋ និងកុមារ ដែលមិនទាន់បានចាក់វាក់សាំង ដូលជំរុញ ត្រូវនាំគ្នាទៅចាក់អោយបានគ្រប់ៗគ្នា និងរក្សាអនាម័យបរិស្ថានល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា៕ដោយ៖ឃិន គន្ធា