កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងបានសហការជាមួយអាជ្ញាធរមូលដ្ឋានកម្លាំងមានសមត្ថកិច្ចចុះប្រគល់ផ្ទះ ចំនួន ១ខ្នង ទំហំ ៤×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ
ភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនដល់អ៊ំស្រី ប៉ាល់ ពៅ អាយុ ៦១ឆ្នាំជាស្រ្តីមេម៉ាយ ទីទាល់ក្រ រស់នៅតែម្នាក់ឯង ដែលផ្ទះចាស់របស់អ៊ំស្រី មានសភាពទ្រុឌទ្រោមខ្លាំង និងធ្លុះ
ធ្លាយស្ទើរគ្រប់ទីកន្លែង នៅភូមិអាឡែងឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ និងបាននាំយកអំណោយបន្ថែមរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវក្នុងនោះមានអង្ករ ៥០គីឡូ
ក្រាមមី១កេះរួមនឹងថវិកាមួយចំនួនទៀត ឧបត្ថម្ភដល់អ៊ំស្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គាត់ផងដែរ។
បន្ទាប់ពីបញ្ចប់ការប្រគល់ផ្ទះជូន អ៊ំស្រី ប៉ាល់ ពៅ លោកឧត្តមសេនីយ៍ត្រីមើលបញ្ជាការសឹករងកំពង់ឆ្នាំង បានបន្តនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានដូចជាស៊ីម៉ុង់ត៍ចំនួន ៥បេ អង្ករ ២៥គីឡូក្រាម មី ១កេះ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ អ៊ុល ចិន្តា អាយុ៤០ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៦គុណ៥ម៉ែត្រ អស់ទាំងស្រុងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីបន្តការសាងសង់ផ្ទះឡើងវិញ និងសម្រួលដល់ការរស់នៅមួយផ្នែកទៀត ។
គួររំលឹកថា កាលពីពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវមានដូចជា សម្ភារៈសំណង់គ្រឿង
ឧបភោគបរិភោគ រួមនឹងថវិកា មួយចំនួន ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋទាំង២គ្រួសារខាងលើម្តងរួចមកហើយ ប៉ុន្តែដោយមើលឃើញពីការខ្វះខាតរបស់ពួកគាត់ នៅតែមានបន្ត និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុន ម៉ាណែត។ នៅក្នុងនោះដែរលោកឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិង បន្តឧបត្ថម្ភដល់ពួកគាត់បន្ថែមទៀត ៕ សុខ គឹមសៀន







































