​ទំនាស់​ដណ្តើមយក​កម្ម​សិទ្ធ​ប្លង់ដី​ផ្ទះ រវាង​ក្រុមគ្រួសារ​តែ​១​ជាមួយនិង​បងថ្លៃ នៅ​ខេត្តកំពង់ធំ បាន​បញ្ជូន​សំណុំរឿង ឡើងដល់​តុលាការ​កំពូល​ហើយ​

0

​ កំពង់ធំៈ រឿង​វិវាទ​ដីធ្លី​រវាង​គ្រួសារ​តែមួយ​និង​បងថ្លៃ ក្នុងការ​ទាមទារ​ដណ្តើម​យក​កម្ម​សិទ្ធ​ប្លង់ដី​និង​ផ្ទះ​ដែលមាន​ទំហំ​១៥​ម៉ែត្រ​x១៥​ម៉ែត្រ ជា​កម្ម​សិទ្ធ​ស្របច្បាប់​របស់លោក​(​ស្រី​ឆាយ​គឹម​សាន​)​និង​ប្តី​ឈ្មោះ​(​ស៊ិន​អេង​)​ស្ថិត​ក្នុងភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ខណៈដែល​ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​ព្រមព្រៀង​លែងលះគ្នា តាម​1 (1)

សាលក្រម​លេខ​១០(​ង​)​ចុះ​ថ្ងៃទី​៥-១០-២០១១ របស់​សាលាដំបូង​ខេត្តកំពង់ធំ ហើយ​បែរជា​លិចមុខ​បងថ្លៃ ឈ្មោះ​សេង អ៊ា​ក រួមគំនិត​ជាមួយ​ប្អូនបង្កើត ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង ថែមទាំង​ប្តឹង​ឲ្យ​តុលាការ​ខេត្តកំពង់ធំ បើក​ការជំនុំជម្រះ​សារជាថ្មី ហើយ​នៅក្នុង​សវនាការ ជំនុំជម្រះ​ថ្មី​នោះ សាលាដំបូង​កំពង់ធំ បានសម្រេច​ឲ្យ​ទៅ​ឈ្មោះ​សេង​អ៊ា​ក ជា​អ្នកទទួល​សិទ្ធ​គ្រប់គ្រង​ទៅលើ​លំនៅដ្ឋាន​ដែលមាន​ទំហំ​១៥​ម​x១៥​ម​ខាងលើនេះ ដោយ​ច្រានចោល​ប័ណ្ណ​សំគាល់​សិទ្ធ​កាន់កាប់ អចលនវត្ថុ របស់លោក​ស្រី​(​ឆាយ​គឹម​សាន​) ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ខេត្តកំពង់ធំ ដោយ​ផ្អែក​តាម​សាលក្រម​លេខ​៥(​ឈ​)​ចុះ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១២​។ 2

ដោយ​ឃើញ​ការហួសចិត្ត​និង​ភាព​អ​យុ​ត្តិ​ធ​ម៍​ចំពោះ​ខ្លួន លោកស្រី​(​ឆាយ​គឹម​សាន​)​ជា​ស្ត្រី​មេម៉ាយ​ថែមទាំង​មានកូន​ស្រី​២​នាក់​ហើយ​ម្នាក់​គរ​ថ្លង់ បាន​ប្តឹងទៅ​សាលា​ឧ​ទ្ធ​រ​ណ៏ លើ​សំណុំរឿង​រដ្ឋប្បវេណី លេខ​៥១០​ចុះ​ថ្ងៃទី​២៤​ធ្នូ​២០១២​តែ​សាលា​ឧ​ទ្ធ​រ​ណ៏​បានចេញ​សាល​ដឺ​កា​លេខ​១០​ក្រង​ចុះ​ថ្ងៃទី​២៣.៥.២០១៣ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តកំពង់ធំ ទុកជាបានការ ហើយ​ច្រានចោល​ពាក្យបណ្តឹង​ឧ​ទ្ធ​រ​ណ៏​លេខ​២២៨​ចុះ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១២ របស់​អ្នកស្រី​ឆាយ​គឹម​សាន​ជា​ចុង​ចម្លើយ​។

បើតាម​ចម្លើយ​សាក្សី​បីនាក់​ជា​អ្នកជិតខាង​និង​ជា​មេភូមិ​ឈ្មោះ​ខាត់​ថន បាន​បញ្ចាក់​ឲ្យ​ដឹងថា​លោក​បានឃើញ​គ្រួសារ​នេះ​ដែលមាន​ប្តី​ឈ្មោះ​ស៊ិន​អេង និង​ប្រពន្ធ​ឈ្មោះ​ឆាយ​គឹម​សាន រស់នៅ​ក្នុងភូមិ​ខាងលើនេះ​តាំងពី​យូ​ណាស់​មកហើយ ហើយ​ថែមទាំង​មាន​ប្លង់​កម្ម​សិទ្ធ​ច្បាស់លាស់​ពិតប្រាកដ​មែន មិនគួរណា​ឲ្យ​អ្នកស្រី​ទទួល​ភាព​អ​យុ​ត្តិ​ធ​ម៍​បែបនេះ​ទេ​។ អ្នកស្រី​ឆាយ​គឹម​សាន​បាន​ឲ្យ​ដឹងថា​ប្តី​របស់គាត់​ឈ្មោះ​ស៊ិន​អេង​នេះ បាន​ចុះ​ចោលផ្ទះ​ចោល​ប្រពន្ធ​កូន​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ

ថែមទាំង​បាន​យក​មាស​អស់​ចំនួន​២៨​តំឡឹង​និង​ម៉ូតូ​១​គ្រឿង​ទៅយក​ប្រពន្ធ​ថ្មី ហើយ​ឥឡូវនេះ​មានកូន​២​នាក់​ទុកអោយ​អ្នកស្រី​រស់នៅ​យ៉ាង​លំបាក​វេទនា រកស៊ី​លក់​នំ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​កូនស្រី​២​នាក់ ហើយ​សព្វថ្ងៃ​គ្រួសារ​អ្នកស្រី​បានទទួល​ប័ណ្ណ​ក្រីក្រ ពី​អង្គការ​មនុ​ស្សធ​ម៍​ទៀតផង ដោយមាន​ទិដ្ឋភាព​លំបាក​យ៉ាង​នេះហើយ ទើប​អ្នកស្រី​ឆាយ​គឹម​សាន បានកើត​ទុក​មិន​សុខចិត្ត​និង​ការសម្រេច​របស់​សាលា​ឧ​ទ្ធ​រ​ណ៏ ឲ្យ​អ្នកស្រី​ដែលជា​ម្ចាស់​អចលនវត្ថុ​ចាញ់ក្តី ហើយ​ចុះ​ចេញពី​លំនៅដ្ឋាន​

របស់ខ្លួន​ដែល​កំពុងតែ​រស់នៅ​សព្វថ្ងៃ តែ​ឥឡូវនេះ​នៅ​ទឹក​ចុងក្រោយ​អ្នកស្រី​ឆាយ​គឹម​សាន បាន​ប្តឹង​សារ​ទុក ទៅ​តុលាការ​កំពូល ហើយ​សង្ឃឹមថា​តុលាការ​កំពូល​និង​រក​យុ​ត្តិ​ធ​ម៍​ជូន​អ្នកស្រី​ដោយ​ភាព​សុ​ក្រិត ទន្ទឹមគ្នា​នេះដែរ​អ្នកស្រី​ឆាយ​គឹម​សាន​បាន​ទ្រ​ហូ​យំ ហើយ​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​និង​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​ទាំងពីរ ជានិច្ច​ជា​កាល​សម្តេច​ទាំងពីរ តែងតែ​ជួយ​រំលែក​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ឧបសគ្គ​និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ភាព​អ​យុ​ត្តិ​ធ​ម៍​ទៅលើ​ពលរដ្ឋ​ទីទាល់ក្រ​។​ ​ ​ ​ ​ ​ ​ដោយ Jhon ny​